ភ្នំពេញ៖ លោក សម រង្ស៊ី អតីតមេក្រុមប្រឆាំងនៅកម្ពុជា បានថ្លែងរិះគន់កងទ័ពកម្ពុជា និង បានថ្លែងគាំទ្រកងទ័ពឈ្លានពានថៃ។សម្តេច ហ៊ុន សែន បានចោទជាសំណួរថា សម្តេច ហ៊ុន សែន ចោទសួរថា តើគេជាមនុស្សឬជាសត្វ?តើគេស្នេហាជាតិឬក្បត់ជាតិ?
យោងតាមបណ្តាញសង្គមផ្លូវការ សម្តេច ហ៊ុន សែន បានថ្លែងថា នៅពេលប្រជាជន និង កងទ័ពកម្ពុជាបាននិង កំពុងរងទុក្ខវេទនាដោយការឈ្លានពានរបស់ថៃដែលក្នុងនោះសាលារៀន វត្តអារាម ផ្ទះប្រជាជនរហូតដល់ប្រាសាទបូរាណរាប់ទាំង ប្រាសាទព្រះវិហារត្រូវកងទ័ពថៃ បាញ់ប្រហារ បង្ខំឲ្យប្រជាជនរាប់មុឺន គ្រួសារត្រូវរត់ចោលផ្ទះសំបែងក្លាយ ជាជនភៀសសឹកដែលជាការឈឺចាប់របស់ជាតិទាំងមូលនោះហេតុអ្វីបានជាមានជនជាតិខ្មែរម្នាក់ ( សម រង្ស៊ី)មកនិយាយសរសើរកងទ័ពថៃឈ្លានពាននិងបង្អាប់កងទ័ពខ្មែរទៅវិញ។
បើតាមសម្តេច ហ៊ុន សែន បានចោទជាសំណួរថា តើគេជាមនុស្សឬជាសត្វ?តើគេស្នេហាជាតិឬក្បត់ជាតិ?សូមបងប្អូនស្តាប់និងគិតខ្លួនឯងផងចុះ។ខ្ញុំសុខចិត្តប្រើផេកផ្លូវការរបស់ខ្ញុំដែលមានមនុស្សតាម១៥លាននាក់ជួយផ្សព្វផ្សាយសំដីពិតរបស់គាត់ដូចមានភ្ជាប់ជាមួយ។