681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន ម៉ាណែត៖ លោកប្រធានាធិបតី Donald Trump សាកសមនឹងទទួលបាន«ពានរង្វាន់ណូបែលសន្តិភាព»

នយោបាយ
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី​៧ សីហា ២០២៥ បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពលោកប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ចំពោះការដឹងគុណ និងតបស្នងចំពោះកិច្ចខិតខំរបស់លោកប្រធានាធិបតី ក្នុងការផ្តួចផ្តើមឱ្យមានបទឈប់បាញ់រវាងកម្ពុជាថៃ។

យោងតាមគេហទំព័រផ្លូវការនៃ សម្តេច ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្តេចបានផ្ញើលិខិតជាផ្លូវការក្នុងគោលបណងគាំទ្របេក្ខភាពលោកប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ចំពោះការចូលរួមចំណែកក្នុងការរក្សាសន្តិភាពពិភពលោ។ សម្តេច បានគូសបញ្ជាក់ក្នុងលិខិតនោះថា ការដាក់ស្នើនេះ មិនមែនត្រឹមជាការដឹងគុណរបស់សម្តេចតែម្នាក់ឯងនោះទេ តែវាជាការឆ្លុះបញ្ចាំងពីការដឹងគុណនៃប្រជាពលរដ្ឋខ្មែរចំពោះអ្វីដែលលោក Trump បានធ្វើចំពោះកម្ពុជាក្នុងស្ថានភាពដ៏លំបាកនាពេលកន្លងថ្មីៗនេះពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈការស្តារសន្តិភាពដោយផ្តួចផ្តើមឱ្យមានបទឈប់បាញ់ភ្លាមៗ។​

សម្តេច ហ៊ុន ម៉ាណែត ជឿជាក់ថាលោក ប្រធានាធិបតី Trump សាកសាមនឹងទទួលបានពានរង្វាន់មួយនចំពោះភាពប្តេជ្ញាចិត្តរបស់គាត់ក្នុងការដោះស្រាយជម្លោះ និងការការពារសង្គ្រាមមហន្តរាយតាមរយៈចក្ខុវិស័យ និងការទូតប្រកបដោយភាពច្នៃប្រឌិត ។ តួយ៉ាង ថ្មីៗនេះលោកបានបន្ថយភាពតានតឹងនៅក្នុងតំបន់ដែលកំពុងជួបទុក្ខ បញ្ហា ដូចជាការធ្វើឱ្យមានបទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌរវាងកម្ពុជា និងថៃ ដែលបញ្ចៀសជម្លោះ និងទប់ស្កាត់ការបាត់បង់អាយុជីវិតយ៉ាងច្រើន និងត្រួសត្រាយផ្លូវឆ្ពោះទៅរកការស្ដារឡើងវិញនូវសន្តិភាពរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា តាមរយៈការអន្តរាគមរបស់លោក ដូណាល់ ត្រាំ កម្ពុជានិងថៃបានព្រមព្រៀងគ្នាក្នុងបទឈប់បាញ់ភ្លាមៗដោយគ្មានលក្ខខណ្ឌកាលពីថ្ងៃទី ២៨ កក្កដា ២០២៥។ មកដល់ពេលនេះ លោកនៅតែបន្តក្នុងការចាត់តាំងក្រុមការងាររបស់លោកក្នុងការអង្កេតការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជាថៃ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

Khcct banner

អត្ថបទទាក់ទង