681 ezgif.com resize
Swift cc time

កម្ពុជា នឹងអាចមាន«ភ្លៀងធ្លាក់»ទូទាំងប្រទេស ក្រោយកូនរដូវប្រាំងនឹងបញ្ចប់នៅថ្ងៃទី១០ សីហា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ រដូវវស្សានឹងវិលត្រឡប់មកមានលក្ខណៈជាធម្មតាវិញ ដែលអាចមានភ្លៀងធ្លាក់នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ តទៅ ក្រោយកូនរដូវប្រាំងនឹងបញ្ចប់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ។

យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងលើកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា កូនរដូវប្រាំងនឹងបញ្ចប់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ តទៅ រដូវវស្សានឹងវិលត្រឡប់មកមានលក្ខណៈជាធម្មតាវិញ ដែលអាច មានភ្លៀងធ្លាក់នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ក្រសួងធនធានទឹក បានអំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងរដូវវស្សានេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។

គួរបញ្ជាក់ថា នាពេលកន្លងមក ក្រសួងធនធានទឹកបានប្រកាសពីស្ថានភាពកូនរដូវប្រាំង ដោយចាប់ពីថ្ងៃទី២២ កក្កដា ដល់ថ្ងៃទី១០ សីហា ដែលមានស្ថានភាពភ្លៀងធ្លាក់នឹងមានបរិមាណថយចុះ។ រដូវវស្សា នឹងវិលត្រឡប់មកវិញចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ តទៅ៕

Khcct banner

អត្ថបទទាក់ទង