681 ezgif.com resize
Swift cc time

ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្ត សម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិ លើកទី៩ បើកសម្ពោធជាផ្លូវការដល់ថ្ងៃទី៩សីហា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ លើកទី៩ (CIMIF) និងពិព័ណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងឧស្សាហកម្មវាយនភណ្ឌកម្ពុជាអន្តរជាតិ លើកទី៩ (CTG) ត្រូវបានបើកសម្ពោធជាផ្លូវការ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនរៀបចំពិព័រណ៍ ការតាំងពិព័រណ៍ឆ្នាំនេះមានស្តង់ពិព័រណ៍ប្រមាណ២០០ស្តង់ ដែលក្រុមហ៊ុនតាំងពិព័រណ៍មកពី១៣ប្រទេស និងតំបន់វិស័យផលិតកម្ម។

បើតាមក្រសួងពាណិជ្ជកម្ម ព្រឹត្តិការណ៍ពិព័រណ៍ខាងលើ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយបានដាក់តាំងបង្ហាញគ្រឿងម៉ាស៊ីនវាយនភណ្ឌ ម៉ាស៊ីនកាត់ដេរសម្លៀកបំពាក់ ម៉ាស៊ីនវេចខ្ចប់ ម៉ាស៊ីនបោះពុម្ព គ្រឿងបន្លាស់រថយន្ត និងឧបករណ៍កសិកម្មជាច្រើនប្រភេទ។

ពិព័រណ៍នេះរៀបចំឡើង ក្នុងគោលបំណងបង្កើតជាវេទិកាដ៏សំខាន់សម្រាប់អ្នកជំនាញ សហគ្រិនមកពីវិស័យវាយនភណ្ឌ និងអ្នកវិនិយោគ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់ពីស្ថានភាពផលិតកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងចាប់យល់ឱកាសវិនិយោគនៅកម្ពុជា។

គួរបញ្ជាក់ថា ពិធីសម្ពោធនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា តំណាងក្រុមហ៊ុន ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប៕


Khcct banner

អត្ថបទទាក់ទង