681 ezgif.com resize
Swift cc time

ជនជាតិថៃ ២៧នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ប៉ោយប៉ែត៖ សមត្ថកិច្ចកម្ពុជា នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៥នេះ បានធ្វើការបណ្ដេញចេញជនជាតិថៃ ចំនួន ២៧នាក់ ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ពាក់ព័ន្ធបទល្មើសសម្រួលប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន និងលួចឆ្លងដែនខុសច្បាប់(គ្មានលិខិតឆ្លងដែន) ។

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងស្នាក់ការខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក យឿម ម៉ាន់ ឋានៈ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការប្រគល់-ទទួល និងបណ្ដេញចេញជនជាតិថៃចំនួន ២៧នាក់ ស្រី ១២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ពាក់ព័ន្ធបទល្មើសសម្រួលប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន និងលួចឆ្លងដែនខុសច្បាប់(គ្មានលិខិតឆ្លងដែន)៕


Khcct banner

អត្ថបទទាក់ទង