681 ezgif.com resize
Swift cc time

ប្រធានសន្តិភាពត្រាំថាសង្រ្គាម«រុស្ស៊ី-អ៊ុយក្រែន»នឹងបញ្ចប់នាពេលប៉ុន្មានសប្តាហ៍ខាងមុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានសន្តិភាពលោកដូណាល់ត្រាំបានគូសបញ្ជាក់ថាសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែននឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះហើយលោកថាលោកបានបញ្ចូនដំណឹងល្អនេះទៅកាន់សម្ព័ន្ធមិត្តរបស់លោកជាច្រើនប្រទេសរួចជាស្រេច។ ការបញ្ជាក់របស់លោកប្រធានសន្តិភាពដូណាល់ត្រាំធ្វើឡើងបន្ទាប់ពីជំនួបរវាងបេសកជនពិសេសអាម៉េរិកលោក Steve Witkoff បានជួបជជែកការងារជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅវិមានក្រឹមឡាំងកាលពីល្ងាចថ្ងៃពុធ។

លោកប្រធានាធិបតី រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (ឆ្វេង) បេសកជនពិសេសអាម៉េរិកលោក Steve Witkoff (ស្តាំ)

ថ្លែងតាមប្រព័ន្ធ TRUTH SOCIAL ប្រធានសន្តិភាពត្រាំបានរៀបរាប់ថាបេសកជនពិសេសរបស់ខ្ញុំ លោក Steve Witkoff ទើបតែបានជួបប្រកបដោយផលិតភាពខ្ពស់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ ការរីកចម្រើនដ៏អស្ចារ្យត្រូវបានបង្កើតឡើង! ខ្ញុំក៏បានធ្វើបច្ចុប្បន្នភាពមួយចំនួនទៅកាន់សម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្ញុំផងដែរ គ្រប់គ្នាយល់ស្របថា សង្រ្គាមនេះនឹងខិតជិតមកដល់ថ្ងៃបញ្ចប់ ហើយយើងនឹងធ្វើការឆ្ពោះទៅការបញ្ចប់សង្រ្គាមនៅប៉ុន្មានសប្តាហ៍ខាងមុខ។ សូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកចំពោះបញ្ហានេះ!


Khcct banner

អត្ថបទទាក់ទង