681 ezgif.com resize
Swift cc time

អាម៉េរិកបន្តរៀបចំផែនការយោធាគ្រឿងបរិក្ខារការឃ្លាំមើលតាមអាកាសដើម្បីឃ្លាំមើលការអនុវត្តបទឈប់បាញ់

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង គឺលោក ទៀ សីហា និងនាយឧត្តមនាវី Samuel Paparo។ 

ម៉ាឡេស៊ី៖ មន្ត្រីជាន់ខ្ពស់អាម៉េរិក នៅថ្ងៃទី ៦ សីហាម្សិលមិញ បានបង្ហាញពីការត្រៀមរបស់អាម៉េរិក ដើម្បីការធ្វើផែនការយោធា, គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត ដើម្បីឃ្លាំមើលការអនុវត្តបទឈប់បាញ់។ 

ការអះអាងនេះ ធ្វើឡើងក្នុងពេល លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជួបជាមួយនាយឧត្តមនាវី Samuel Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM) និង លោក Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំនៅប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបនោះ លោកទៀ សីហា បានប្រាប់លោក Edgard Kaganថា កម្ពុជា គាំទ្របទឈប់បាញ់ ដែលលោកប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) បានផ្តួចផ្តើម ដោយដឹកនាំពីភាគីម៉ាឡេស៊ី ជាប្រធានអាស៊ានប្តូរវេណ ក្នុងការអនុវត្តបទឈប់បាញ់។

មន្ត្រីជាន់ខ្ពស់អាម៉េរិកទាំងពីរនាក់ បានបញ្ជាក់ថា នឹងតាមដានឲ្យការអនុវត្តនេះប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។ លោកនឹងចូលរួមគាំទ្រ ផ្នែកភស្តុភា និង បច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានលឿនបំផុត ថែមទាំងបានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់អាម៉េរិករួមមាន៖ ការធ្វើផែនការយោធា, គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត។ ទាំងនេះបង្ហាញពីការត្រៀមខ្លួនរបស់ពួកគាត់ក្នុងការចូលរួមឲ្យមានសន្តិភាពពិតប្រាកដ។

Khcct banner

អត្ថបទទាក់ទង