681 ezgif.com resize
Swift cc time

របួស៣នាក់ និងគ្រួសារជាង១,៥០០នាក់រងគ្រោះក្នុងហេតុការណ៍ភ្លើងឆេះផ្ទះនៅហ្វីលីពីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ម៉ានីល៖ មានយ៉ាងហើចណាស់មានអ្នករងរបួស៣នាក់ និងគ្រួសារពលរដ្ឋហ្វីលីពីនជាង ១៥០០គ្រួសារទៀតត្រូវបានជម្លៀសខ្លួនទៅកាន់ទីមានសុវត្ថិភាពជាបណ្តោះអាសន្នបន្ទាប់ពីភ្លើងបានឆាបឆេះផ្ទះធ្វើពីស័ង្កសីរាប់សិបខ្នងនិងបានលេបត្របាក់ខ្ទិចខ្ទីកាលពីព្រឹកថ្ងៃទី ៦ ខែ សីហាឆ្នាំ ២០២៥។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ហ្វីលីពីនអគ្គីភ័យបានឆាបឆេះតំបន់លំនៅដ្ឋានមួយនៅតំបន់ Tondo ទីក្រុងម៉ានីលកាលពីថ្ងៃពុធ មន្រ្តីជំនាញហ្វីលីពីនបានចំណាយពេលជាងប្រាំមួយម៉ោងដើម្បីពន្លត់ភ្លើងបានទាំងស្រុង។ ក្នុងការឆាបឆេះនេះមានមនុស្សយ៉ាងតិច ៣នាក់រងរបួសស្រាល និងមនុស្សប្រមាណ ១៥០០គ្រួសារទៀតត្រូវបានជម្លៀសខ្លួនបណ្តោះអាសន្ន។

ជាការឆ្លើយតបរដ្ឋាភិបាលក្នុងតំបន់នៃទីក្រុងម៉ានីលបានបញ្ជូនស្បៀងអាហារ និងសម្ភារសង្គ្រោះដល់គ្រួសារ។ ក្នុងហេតុការណ៍នេះហ្វីលីពីនបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យប្រមាណ២៨ទៅ៣២គ្រឿងដើម្បីជួយអន្តរាគមន៍ដល់កន្លែងកើតហេតុ ។ ថ្វីត្បិតតែភ្លើងបានគ្រប់គ្រងរួចហើយនៅម៉ោងប្រមាណ ១២ និង ៣៤ នាទីថ្ងៃត្រង់កាលពីម្សិលមិញក៏ដោយ ក៏ការិយាល័យការពារអគ្គិភ័យបានបន្តតាមដាន និងគ្រប់គ្រងស្ថានការណ៍ មុនពេលដែលពួកគេបានប្រកាសជាផ្លូវការថាបានភ្លើងរលត់ទាំងស្រុងនៅវេលាម៉ោង ៤ និង ២១ នាទីរសៀល៕


Khcct banner

អត្ថបទទាក់ទង