Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

ក្រសួងប្រៃសនីយ៍៖បច្ចុប្បន្នពុំទាន់មានក្រុមហ៊ុនណាបានអាជ្ញាប័ណ្ណ«ប្រព័ន្ធបច្ចេកវិទ្យា5G»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្ត្រីថ្មី នៃក្រសួងប្រៃសនីយ៍ និងទូរគមនាគន៍ ឯកឧត្តម ជា វ៉ាន់ដេត

ភ្នំពេញ៖ គិតមកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងប្រៃសនីយ៍ និងទូរគមនាគន៍ មិនទាន់មានការសម្រេចណាមួយ ដើម្បីទទួលយកប្រព័ន្ធបច្ចេកវិទ្យា5Gឡើយ ហើយក៏មិនទាន់មានក្រុមហ៊ុនណាទទួលបានអាជ្ញាប័ណ្ណដើម្បីវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យា5Gដែរ។

រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគន៍ ឯកឧត្តម ជា វ៉ាន់ដេត នៅថ្ងៃទី ១២ វិច្ឆិកានេះ បានថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា ក្រុមហ៊ុនដែលអាចទទួលបានប្រព័ន្ធបច្ចេកវិទ្យា5Gបាន លុះត្រាតែមានការសម្រេចពីការសម្រចដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ សម្តេចប្រមុខរាជរដ្ឋាភិបាលមិនទាន់មានការសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យា5Gឡើយ។

ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងយ៉ាងដូច្នេះថា “ក្រុមហ៊ុនដែលអាចទទួលបានប្រព័ន្ធបច្ចេកវិទ្យា5Gបាន លុះត្រាតែមានការសម្រេចពីការសម្រចដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមានអាជ្ញាប័ណ្ណ ប៉ុន្តែរហូតដល់ពេលនេះ ពុំទាន់មានការសម្រេចណាមួយនៅឡើយទេ ហើយក៏ពុំមានក្រុមហ៊ុនណាមួយទទួលបានអាជ្ញាប័ណ្ណដែរ”។

សូមជម្រាបជូនថា 5G គឺជាបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ បន្ទាប់ពីបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៤ ឬ 4G ដែលពិភពលោកបានស្គាល់និងប្រើប្រាស់នាពេលសព្វថ្ងៃនេះ។ ប្រព័ន្ធបច្ចេកវិទ្យា 5G មានសមត្ថភាពបញ្ជូនទិន្នន័យ ដែលមានទំហំកាន់តែធំជាងមុន ក្នុងល្បឿនលឿនជាងមុនប្រៀបធៀបនឹងប្រពន្ធ4G។

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងCellcard របស់អ្នកឧកញ៉ា គិតម៉េង មានផែនការក្នុងការដាក់អោយប្រើប្រាស់នូវប្រព័ន្ធ 5G។នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) ជាមួយក្រុមហ៊ុនសាជីវកម្ម ZTE សម្រាប់ការនាំយកនូវបច្ចេកវិទ្យា 5G និងការបង្កើនសេវាគ្របដណ្ដប់ និងសមត្ថភាពបច្ចេកវិទ្យា 4G នៅទូទាំងប្រទេសកម្ពុជា។

អ្នកឧកញ៉ា គិតម៉េង បានថ្លែងថា Cellcard មានធនធានមនុស្សដែលមានជំនាញ និង សមត្ថភាពខ្ពស់ ព្រមទាំងយុទ្ធសាស្រ្តល្អៗ ដែលអមជាមួយផែនការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងការប្រតិបត្តិការ ផលិតផល និង សេវាកម្ម ក៍ដូចជា ផែនការទីផ្សារផងដែរ ។ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នឹងបោះជំហានក្នុងការដឹកនាំ និងការអភិវឌ្ឍន៏វិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រយ៉ាងពេញទំហឹង និងសំរេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងឧស្សាហកម្ម៤.០។អ្នកឧកញ៉ា មានក្តីសោមនស្សរីករាយ ក្នុងការធ្វើអោយប្រព័ន្ធ 5G មានរូបរាងពិតប្រាកដនៅប្រទេសកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង