681 ezgif.com resize
Swift cc time

ទូកនេសាទចិន«១០ម៉ឺនគ្រឿង»ផ្តើមចេញនេសាទជាថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ ក្រុមទូកនេសាទចិនប្រមាណ ១០ ម៉ឺនគ្រឿងកាលពីល្ងាចថ្ងៃទី ៥ ខែ សីហាបានចាប់ផ្តើមចេញនេសាទសារជាថ្មីឆ្ពោះទៅកាន់ សមុទ្រ Bohai សមុទ្រលឿង សមុទ្រចិនខាងកើត និង សមុទ្រចិនខាងត្បូងដើម្បីបន្តនេសាទចាប់ពីថ្ងៃទី ៥ ខែ សីហាដល់ថ្ងៃទី ១៦ ខែ កញ្ញាឆ្នាំ ២០២៥។ ទូកនេសាទចិនជាច្រើនសន្ធឹកសន្ធាប់បាននាំគ្នាចេញដំណើរទៅកាន់តំបន់នេសាទស្របច្បាប់ផ្សេងៗគ្នាដោយក្រុមអ្នកនេសាទសង្ឃឹមថាឆ្នាំនេះនឹងទទួលបានការនេសាទត្រីបានច្រើនជាងឆ្នាំមុនៗ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនមានទូកនេសាទប្រមាណ១០ម៉ឺនគ្រឿងបានធ្វើដំណើរចេញពីខេត្ត Zhejiang និង Fujian ភាគខាងកើតប្រទេសចិនឆ្ពោះទៅកាន់តំបន់នេសាទរៀងៗខ្លួនបន្ទាប់ពី ការហាមឃាត់ការនេសាទនៅរដូវក្តៅបានបញ្ចប់ និងអនុញ្ញាតឲ្យចេញនេសាទឡើងវិញ។

អ្នកនេសាទបានតម្រៀបឧបករណ៍នេសាទជាច្រើន និងត្រួតពិនិត្យទូករបស់ខ្លួន មុនពេលចេញដំណើរទៅកាន់សមុទ្រ។ អ្នកនេសាទចិនម្នាក់បានបញ្ជាក់ថាយើងកំពុងចេញដំណើរនៅថ្ងៃនេះហើយយើងនឹងចំណាយពេលយ៉ាងហោចណាស់ ៦ ទៅ ៧ ម៉ោងដើម្បីទៅដល់តំបន់នេសាទ។ អ្នកនេសាទរូបនេះសង្ឃឹមថា យើងនឹងត្រឡប់មកវិញជាមួយនឹងត្រីពេញទូករបស់យើង។

យោងតាមនាយកដ្ឋានសមុទ្រ និងនេសាទខេត្ត Fujian បានឱ្យដឹងថា ទូកនេសាទដែលត្រូវបានអនុម័តសម្រាប់រដូវនេសាទនេះនឹងធ្វើការនេសាទជាចម្បងក្នុងការនេសាទបង្គា ក្តាម និងប្រភេទត្រីដែលច្បាប់បានអនុញ្ញាត ការនេសាទនេះទើបតែចាប់ផ្តើមបន្ទាប់ពីការហាមឃាត់ការនេសាទនៅរដូវក្តៅប្រចាំឆ្នាំរបស់ប្រទេសចិន ចាប់ផ្តើមនៅថ្ងៃទី ១ ខែឧសភា បានបញ្ចប់ត្រឹមថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥៕

Khcct banner

អត្ថបទទាក់ទង