681 ezgif.com resize
Swift cc time

ជប៉ុនបដិសេធពុំដែលមានគម្រោងផ្តល់«ដ្រូនចម្បាំង»ដល់ប្រទេសថៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
«ដ្រូនចម្បាំង»។រូបភាពតំណាង

ភ្នំពេញ៖ ស្ថានទូតជប៉ុននៅកម្ពុជា នៅថ្ងៃទី ៦ សីហានេះ បានប្រកាសបដិសេធរដ្ឋាភិបាលជប៉ុន ពុំដែលមានគម្រោងផ្តល់«ដ្រូនចម្បាំង»ដល់ប្រទេសថៃ ហើយក៏មិនធ្លាប់បានទទួលសំណើបែបនេះពីប្រទេសថៃដែរ។ការប្រកាសនេះ ធ្វើឡើងក្រោយពីស្ថានទូតជប៉ុនបានឃើញពាក្យចចាមអារ៉ាម ឬ ព័ត៌មានដែលថារដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ។

យោងតាមស្ថានទូតជប៉ុន បានច្រានចោលថា ព័ត៌មាននេះគឺ មិនពិតទេ។ រដ្ឋាភិបាលជប៉ុន ពុំដែលមានគម្រោងផ្តល់គ្រឿងយន្តបែបនេះដល់ប្រទេសថៃ ហើយក៏មិនធ្លាប់បានទទួលសំណើបែបនេះពីប្រទេសថៃដែរ។ ជំនួយរបស់ប្រទេសជប៉ុនត្រូវបានកំណត់យ៉ាងតឹងរ៉ឹងចំពោះផ្នែកដែលមិនពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជម្លោះអន្តរជាតិ។ យើងខ្ញុំសូមថ្លែងអំណរគុណទុកជាមុននូវការមិនផ្សព្វផ្សាយ និងចែកចាយ ព័ត៌មានក្លែងក្លាយ។

បើតាមស្ថានទូត រដ្ឋាភិបាលជប៉ុន ចាត់ទុកថាការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ និងការស្តារឡើងវិញនូវសន្តិភាពឱ្យបានឆាប់មានសារៈសំខាន់ខ្លាំងណាស់ និង សង្ឃឹមយ៉ាងមុតមាំថា ប្រជាជនកម្ពុជានឹងអាចវិលទៅរកជីវភាពប្រចាំថ្ងៃដោយសុខសាន្តឱ្យបានឆាប់។

Khcct banner

អត្ថបទទាក់ទង