ភ្នំពេញ៖យោងតាមព័ត៌មានចារកម្មរបស់បរទេសមួយ បានយកការណ៍ថា ថៃមានផែនការប្រើប្រាស់យន្តហោះ AT6 TH light attack បំពាក់ដោយគ្រាប់ Korean GPS Guided bomb ងាយគេច និង តូចងាយវាយប្រហារជាងប្រើ F16 វាយប្រហារដែលមានល្បឿនលឿន មិនអាចឱ្យកងទ័ពកម្ពុជាមានឱកាសប្រើកាំជ្រួចបាញ់បាន ដើម្បីធ្វើឃាដសម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត។
ប្រភពដដែល បានរាយការណ៍ថា ថៃបានទទួលយន្តហោះចំនួន ៨គ្រឿង និង គ្រាប់ចំនួន ២០០គ្រាប់ និង ប្រភេទយន្តហោះផ្សេងទៀតចំនួន ៤ គ្រឿង កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ យកទៅជួសជុល និង ទិញគ្រាប់ពីប្រទេសកូរ៉េខាងត្បូង។ កាំជ្រួចទាំងនេះ មានសមត្ថភាព និង គ្រោះថ្នាក់បំផុត ព្រោះមាន GPS នាំផ្លូវបាញ់ ឬទម្លាក់ចំគោលដៅល្អ។
តាមគម្រោងកងទ័ពអាកាសថៃ បានរៀបចំផែនការ គឺការប្រើយន្តហោះនេះសាកល្បងប្រើនៅភ្នំទ្រព្យសិន ជាការសាកល្បងប្រសិទ្ធភាពរបស់វា ហើយពីថ្ងៃ ៤ ខែសីហា ឆ្នាំ២០២៥ ពួកគេរង់ចាំការសិក្សាពីសមរភូមិតាមព្រំដែន ប្រសិនជាពុំអាចវាយកាន់កាប់តំបន់ទាំង៨ បាននោះទេ គឺថៃនឹងប្រើយន្តហោះ AT6 TH light attack ហោះចេញពីខេត្តត្រាត ជៀសការយកចិត្តទុកដាក់ ពីកងកម្លាំងការពារដែនសមុទ្រកម្ពុជា និង រង់ចាំការផ្តល់ ទីតាំងពីចារកម្មខាងក្នុងកម្ពុជា រកចំណុចគេហដ្ឋានរបស់សម្តេច ហ៊ុន សែន និង សម្តេច ហ៊ុន ម៉ាណែតឱ្យបាន គឺប្រើឱកាសបាញ់គ្រាប់បែកនេះ ធ្វើឃាដតែម្តង។