681 ezgif.com resize
Swift cc time

អាកាសយានដ្ឋានអន្តរជាតិតេជោទទួលវិញ្ញាបនបត្រអាកាសយានដ្ឋានពីអាកាសចរណ៍ស៊ីវិលកម្ពុជាមុនបើកដំណើរការជាផ្លូវការឆាប់ៗនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល)

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលវិញ្ញាបនបត្រអាកាសយានដ្ឋានពីអាកាសចរណ៍ស៊ីវិលកម្ពុជាមុនបើកដំណើរការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ តាមផែនការគ្រោងទុក។ វិញ្ញាបនបត្រនេះ ជាសក្ខីភាពនិងសបញ្ជាក់ឱ្យឃើញថា អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F បានបំពេញលក្ខខណ្ឌបច្ចេកទេសបានពេញលេញស្របតាមស្ដង់ដាសុវត្ថិភាព និងបទប្បញ្ញត្តិបច្ចេកទេសអាកាសចរណ៍ស៊ីវិល បានត្រឹមត្រូវ។ នេះបើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់-ទទួលវិញ្ញាបនបត្រអាកាសយានដ្ឋានជូនប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីជំនាញពាក់ព័ន្ធ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CAIC ឧកញ៉ា វ៉ាន់ ឆារស៏ជួន អភិបាលក្រុមហ៊ុន CAIC និងសហការី លោក Cyril GIROT នាយកប្រតិបត្តិក្រុមហ៊ុន SCA និងសហការី នាយកគ្រប់គ្រងក្រុមហ៊ុន CATS និងសហការី ក្រុមហ៊ុនសន្តិសុខអាកាសចរណ៍ស៊ីវិល តំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា ការប្រារព្ធពិធីប្រគល់-ទទួលវិញ្ញាបនបត្រអាកាសយានដ្ឋាន ដែលចេញដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នេះគឺជាសក្ខីភាពនិងសបញ្ជាក់ឱ្យឃើញថា អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F បានបំពេញលក្ខខណ្ឌបច្ចេកទេសបានពេញលេញស្របតាមស្ដង់ដាសុវត្ថិភាព និងបទប្បញ្ញត្តិបច្ចេកទេសអាកាសចរណ៍ស៊ីវិល បានត្រឹមត្រូវហើយ និងអាចបើកដំណើរការបានជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ តាមផែនការគ្រោងទុក៕


Khcct banner

អត្ថបទទាក់ទង