681 ezgif.com resize
Swift cc time

លោក ទៀ ស្យាម ម្ចាស់អាជីវកម្មទិញប្រេន PTT បានសម្រេចប្តូរឈ្មោះពីហ្គារាសសាំង PTT ទៅជា Peace មានរូបព្រាបសជាតំណាង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ទៀ ស្យាម)

ភ្នំពេញ៖ លោក ទៀ ស្យាម ម្ចាស់អាជីវកម្មដែលទិញសិទ្ធិប្រេន PTT CAMBODIA ទទួលបានការឯកភាពធ្វើជាតំណាងផ្លូវការដើម្បីរំលាយកិច្ចសន្យាតំណាងចែកចាយរវាងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ភីធីធី និងក្រុមហ៊ុន PTT Cambodia ដោយបានសម្រេចប្តូរឈ្មោះពីហ្គារាសសាំង PTT ទៅជា PPC (Peace Petroleum Cambodia) មានរូបព្រាបសជាតំណាង។ នេះបើតាមការបញ្ជាក់របស់លោក ទៀ ស្យាម តាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។

លោក ទៀ ស្យាម បានរៀបរាប់ថាឈ្មោះថ្មីនេះជាឈ្មោះដែលបង្កប់ដោយរយលានអត្ថន័យ។ ក្នុងនោះពណ៌ក្រហម ជាពណ៌មួយក្នុងទង់ជាតិខ្មែរ ដែលតំណាងទឹកដីកម្ពុជា ប្រៀបបានដូចសញ្ជាតិរបស់ប្រេនដែលបង្កើតដោយកូនខ្មែរ។ ពណ៌សរ ឆ្លុះបញ្ជាំងពីភាពបរិសុទ្ធ សុភាព ស្មោះត្រង់ និងសន្តិភាព ប្រៀបបានដូចជាអត្តចរិករបស់ប្រជាពលរដ្ឋខ្មែរដែលស្រលាញ់សន្តិភាព និងមានចរិកស្មោះត្រង់។ ពណ៌ទឹកប៊ិច ឆ្លុះបញ្ជាំងពីភាពរឹងមាំ ទំនុកចិត្ត និងនិរន្តរន៍ភាព ប្រៀបដូចជាការប្តេជ្ញារបស់ប្រេនដែលនឹងផ្តល់ជូននូវសេវាកម្មប្រកបដោយស្តង់ដា គុណភាព និងទំនុកចិត្តដ៏រឹងមាំជូនអតិថិជន។ សត្វព្រាប ឆ្លុះបញ្ជាំងពី សេរីភាព និងសន្តិភាពប្រៀបបានដូចជាការប្រកាសឯករាជ្យរបស់ក្រុមហ៊ុនPPC ។ ពណ៌មាស ឆ្លុះបញ្ជាំងពីភាពត្រចះត្រចង់ និងឧត្តមគតិដែលនឹងហោះឡើងដោយភាពរុងរឿងរបស់កូនខ្មែរ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ម្ចាស់អាជីវកម្មទិញសិទ្ធិប្រេនប្រេងឥន្ទនៈ ភីធីធី (ខេមបូឌា) ភាគច្រើន បានសម្រេចចិត្តប្រគល់សិទ្ធិជូនលោក ទៀ ស្យាម ជាតំណាងផ្លូវការដើម្បីរំលាយកិច្ចសន្យាតំណាងចែកចាយរវាងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ភីធីធី និងក្រុមហ៊ុន PTT Cambodia ព្រមទាំងរួបរួមកម្លាំងសម្រេចចិត្តបង្កើតប្រេនថ្មី ប្រេនខ្មែរ ជាស្នាដៃបង្កើតដោយកូនខ្មែរ ដែលមានកំរិតស្តង់ដាខ្ពស់៕


Khcct banner

អត្ថបទទាក់ទង