681 ezgif.com resize
Swift cc time

សម្តេច ប៊ុន រ៉ានី ឧបត្ថម្ភកុមារកំព្រាម្តាយ២នាក់ ស្នាក់នៅក្នុងវត្ត ខណៈឱពុកជាកងទ័ពជាប់បំពេញកាតព្វកិច្ចនៅសមរភូមិជួរមុខ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ស្វាយរៀង៖ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភកុមារកំព្រាម្តាយ ២នាក់បងប្អូន ដែលស្នាក់នៅក្នុងវត្តសន្តិភាព ខេត្តស្វាយរៀង ក្នុងពេលឱពុកជាប់បំពេញកាតព្វកិច្ចជូនជាតិមាតុភូមិនៅតំបន់មុំបី ខេត្តព្រះវិហារ។

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូននៅពេលនេះកុមារទាំងពីររួមមាន៖ អង្ករ ១០០គីឡូក្រាម មី៥កេស ត្រីខ៥យួរ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ទឹកក្រូច២កេស និងថវិកា ៥លានរៀល សម្រាប់កុមារាទាំងពីរ និង៥លានរៀលប្រគេនជូនព្រះសង្ឃជាឪពុកមា។ ដោយឡែកប្រគេនវត្តសន្តិភាព រួមមានអង្ករ ១០០គីឡូក្រាម មី៤កេស ត្រីខ១កេស ទឹកត្រី៣យួរ ទឹកស៊ីអ៊ីវ៣យួរ ទឹកក្រូច៤កេស និងបច្ច័យ ២លានរៀល ព្រមទាំងប្រគេនព្រះសង្ឃ២អង្គ មួយអង្គៗ ២០ម៉ឺនរៀល។

រូបភាព៖ កាកបាទក្រហមកម្ពុជា

កុមារាទាំងពីរនេះ មានឈ្មោះ សេក ដុងហេ អាយុ៧ឆ្នាំ រៀនថ្នាក់ទី១ និងឈ្មោះ សេក ដុងហៃ អាយុ៥ឆ្នាំ មិនទាន់ដល់អាយុចូលរៀន, ហើយឪពុកឈ្មោះ សេក សំណាង ជាទាហានកំពុងជាប់បំពេញកាតព្វកិច្ចនៅតំបន់មុំបី ខេត្តព្រះវិហារ។ កុមារទាំងពីរ កំពុងស្នាក់នៅជាមួយឪពុកមាជាព្រះសង្ឃក្នុងវត្តសន្តិភាព ក្រុងស្វាយរៀង ខេត្តស្វាយរៀងប្រមាណជាង ២ឆ្នាំមកហើយ ដោយសារឪពុកម្តាយបានចែកផ្លូវគ្នាគឺឪពុកបានយកកុមារាទាំងពីរមកផ្ញើជាមួយឪពុកមាជាព្រះសង្ឃដើម្បីបានសិក្សារៀនសូត្រពិសេសរៀនធម៌ សីលធម៌ និងសុជីវធម៌ ខណៈឪពុករបស់កុមារាទាំងពីរនាក់ ក័៏កំពុងជាប់បំពេញកាតព្វកិច្ចការពារបូរណភាពទឹកនៅតំបន់មុំបីខេត្តព្រះវិហារ៕


Khcct banner

អត្ថបទទាក់ទង