681 ezgif.com resize
Swift cc time

តំណាងអង្គទូត និងតំណាងភ្នាក់ងារ UNចំនួន ២៦ ជំរុញឱ្យកម្ពុជា-ថៃ គោរពបទឈប់បាញ់ គាំទ្រការចរចា ដើម្បីសន្តិភាពយូរអង្វែង

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប នៅថ្ងៃទី១ និងទី២ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រធាន តំណាងស្ថានបេសកកម្មការទូត និងទីភ្នាក់ងារជំនាញរបស់ អង្គការសហប្រជាជាតិ (អ.ស.ប) ដែលមានចំនួនសរុប២៦រូប។ តំណាងអង្គទូត និងតំណាងភ្នាក់ងារ UN ក៏បានជំរុញឱ្យកម្ពុជា-ថៃ គោរពបទឈប់បាញ់ គាំទ្រការចរចា ក្នុងការសម្រេចបានសន្តិភាពយូរអង្វែង ដើម្បីអនុញ្ញាតឲ្យជនភៀសសឹកអាចត្រឡប់ទៅលំនៅដ្ឋានវិញ និងបន្តជីវភាពរស់នៅប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

គណៈប្រតិភូបានចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងនៅតំបន់ចំនួនពីរគឺ នៅភូមិថ្មដូន និងភូមិ តាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិលជាច្រើនរួមមាន៖ ផ្ទះប្រជាពលរដ្ឋ សាលារៀន មណ្ឌលសុខភាព ទីសក្ការៈបូជា និងវត្តអារាម ត្រូវបាន បំផ្លិចបំផ្លាញដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងរបស់ថៃ ក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ នៅមុនពេលបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ចូលជាធរមាន។

គណៈប្រតិភូបានចុះសួរសុខទុក្ខជនភៀសសឹកចំនួន៤៤០គ្រួសារ នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ ចាស់ ឃុំបេង ខេត្តឧត្តរមានជ័យ និងចំនួន៦៩០គ្រួសារ នៅវត្តប្រាសាទបន្ទាយស្រី ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន នៅទីតាំងទាំងពីរនេះ។ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយកម្ពុជាបានឱ្យដឹងថា មានគ្រួសារសរុបចំនួន៤០.៨៧០ ស្មើនឹង១៣៦.០១៣ នាក់ មកពីខេត្តជាប់ព្រំដែនចំនួនប្រាំដែលរងផលប៉ះពាល់ បានបាត់បង់ទីលំនៅដ្ឋាន។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពាំនាំនូវសេចក្តីស្រឡាញ់ សមានចិត្តដ៏ជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនបងប្អូនទាំងអស់ ដែលបានរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ ជាពិសេសជូនគ្រួសារជនស៊ីវិល និងកងកម្លាំងប្រដាប់អាវុធដែលបានពលី ឬរងរបួស។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖


Khcct banner

អត្ថបទទាក់ទង