681 ezgif.com resize
Swift cc time

កម្ពុជានឹងពឹងពាក់លើកាកបាទក្រហមអន្តរជាតិដើម្បីជួយដល់ទាហានកម្ពុជា១៨រូប ដែលថៃមិនទាន់បញ្ជូនមកកម្ពុជាវិញ

នយោបាយ
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កំពុងបំពេញការងារយ៉ាងសកម្ម ដើម្បីរកការពឹងពាក់ពីកាកបាទក្រហមអន្តរជាតិ ដើម្បីជួយទាហានកម្ពុជា១៨រូប ដែលថៃចាប់ក្រោយបទឈប់បាញ់និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ។ នេះបើតាមការបង្ហោះលើគេហទំព័រផ្លូវការនៃ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

យោងតាមគេហទំព័រផ្លូវការនៃ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន​ឱ្យដឹងថា ថ្នាក់ដឹកនាំបានកំពុងបំពេញតួនាទីយ៉ាងសស្រាក់សស្រាំក្នុងការចរចាជាមួយនឹងភាគីថៃបញ្ជូនទាហានខ្មែរចំនួន១៨រូបមកកម្ពុជាវិញ។ មកដល់ថ្ងៃទី ៤សីហា ២០២៥ សម្តេចបានប្រកាសពីការឈានទៅរកការពឹងពាក់ពីកាកបាទក្រហមដើម្បីចូលរួមចំណែកក្នុងការអន្តរាគម ដើម្បីទាហានទាំង១៨រូប អាចត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព។

បើតាមក្រសួងការពារជាតិ នាព្រឹកថ្ងៃទី ៤ សីហា ២០២៥ នេះ ទាហានទាំង១៨រូប មិនទាន់ត្រូវបានបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញនៅឡើយទេ ដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងទន្ទឹងរង់ចាំការវិលត្រឡប់ដោយសុវត្ថិភាពរបស់ទាហានទាំង១៨រូប។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរបង្ហាញការព្រួយបារម្ភពីសុវត្ថិភាពរបស់ទាហានទាំង១៨រូបជាពន់ពេក ក្រោយទាហានពីររូបក្នុងចំណោម២០រូប បានបញ្ជូនមកក្នុងស្ថានភាពពិការ និងបាត់បង់ស្មារតី។ រហូតមកដល់ពេលនេះ ក្រៅពីការខិតខំយ៉ាងសស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី កំពុងព្យាយាមរិះរកគ្រប់វិធីដើម្បីបន្លឺសម្លេងរបស់ខ្លួនទៅកាន់អន្តរជាតិពីហេតុការណ៍នេះ ដើម្បីឱ្យថៃដោះលែងទាហានទាំង១៨រូបឱ្យបានកាន់តែឆាប់ជាងនេះ៕


Khcct banner

អត្ថបទទាក់ទង