681 ezgif.com resize
Swift cc time

លោកស្រី ធី សុវណ្ណថា ត្រូវបណ្តេញពីគណបក្សប្រជាជនកម្ពុជា និងក្របខ័ណ្ឌរដ្ឋទាំងអស់

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រី ធី សុវណ្ណថា។

ភ្នំពេញ៖ អតីតសកម្មជនគណបក្សប្រឆាំងដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា គឺ លោកស្រី ធី សុវណ្ណថា នៅថ្ងៃទី ៣ សីហានេះ ត្រូវបានប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន បានសម្រេចបណ្តេញចេញពី គណបក្សប្រជាជនកម្ពុជា និង បញ្ចប់មុខតំណែពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់។ការសម្រេចនេះ ក្រោយពីលោកស្រី បំពានវិន័យ ហើយបង្ហោះព័ត៌មានប៉ះពាល់កងទ័ព។

យោងតាមបណ្តាញសង្គមផ្លូវការរបស់សម្តេច ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា "យើងគ្មានពេលអប់រំមន្ត្រី ដែលគ្មានវិន័យក្នុងពេល ដែលកិច្ចការជាតិកំពុងទាមទារយើងដោះស្រាយនោះឡើយ។ ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាម Facebook ដែលមានចរិតមិនសមស្រប។ ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់គាត់ឲ្យលុបចោល នៅអត្ថបទ២កាលពីប៉ុន្មានថ្ងៃមុន ថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ ដល់កងទ័ពក្នុងពេលកងទ័ពកំពុងការពារទឹកដី។"

បើតាមសម្តេច ហ៊ុន សែន បានប្រាប់ទៅ លោក គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឲ្យបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជា និង បានប្រាប់ទៅ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ និង បណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់។

សម្តេចសង្កត់ធ្ងន់ថា ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច សម្តេចមានសិទ្ធិនិងធ្វើបែបនេះ ដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់៕


Khcct banner

អត្ថបទទាក់ទង