681 ezgif.com resize
Swift cc time

ចិនគាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍ ការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន នៅថ្ងៃទី ២ សីហាម្សិលមិញ បានអះអាងថា ភាគីចិននឹងគាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន គាំទ្រយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី ព្រមទាំងគាំទ្រយ៉ាងមុតមាំដល់កម្ពុជាក្នុងការដើរតួនាទីកាន់តែសកម្មក្នុងកិច្ចការអន្តរជាតិ និងតំបន់។

សាររបស់លោក វ៉ាង វិនពីន  គឺធ្វើឡើងក្នុងពេលលោកចុះពិនិត្យមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែន ខេត្តឧត្តរមានជ័យ។

បើតាមលោក វ៉ាង វិនពីន "យើងនឹងសហការជាមួយកម្ពុជា ដើម្បីអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ីជីនភីង ប្រធានាធិបតីចិននៅកម្ពុជា បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវិស័យឣោយកាន់តែស៊ីជម្រៅ ជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និង ធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវភាពររុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិន និង ខ្មែរ។



Khcct banner

អត្ថបទទាក់ទង