681 ezgif.com resize
Swift cc time

ដូណាល់ត្រាំបញ្ជាឱ្យចល័ត«នាវានុយក្លេអ៊ែរ»២គ្រឿងក្រោយផ្ទុះពាក្យសំដីជាមួយអតីតប្រធានាធិបតីរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីរុស្ស៊ីសហរដ្ឋអាម៉េរិកលោកដូណាល់ត្រាំនៅល្ងាចថ្ងៃទី ១ ខែ សីហាបានចេញបញ្ជាជាបន្ទាន់ឲ្យឱ្យចល័តនាវានុយក្លេអ៊ែរ២គ្រឿងទៅកាន់តំបន់ពិសេស។ ការប្រកាសចល័តនាវានុយក្លេអ៊ែរទៅកាន់តំបន់ពិសេសនេះធ្វើឡើងក្រោយពីលោកបានផ្ទុះពាក្យសំដីជាមួយអតីតប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី មេដវេដេវ ដោយអតីប្រធានាធិបតីរុស្ស៊ីនេះបានគំរាមគំហែងថាឲ្យលោកត្រាំគួរតែចងចាំថារុស្សីមានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរសម័យសូវៀតជាមធ្យោបាយចុងក្រោយដែលរុស្ស៊ីនឹងជ្រើស។

ការលើកឡើងរបស់អតីតប្រធានាធិបតីរុស្ស៊ី និងបច្ចុប្បន្នជាប្រធានសន្តិសុខរូបនេះបានធ្វើឲ្យលោកដូណាល់ត្រាំមានការខឹងសម្បារជាខ្លាំងនិងចាត់ទុកសេចក្តីថ្លែងការណ៍របស់លោកល្ងង់ខ្លៅ និងមិនអាចទទួលយកបាន។ ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយបែបនេះលោកដូណាល់ត្រាំបានបញ្ជាឲ្យចល័តនាវានុយក្លេអ៊ែរ២គ្រឿងទៅកាន់តំបន់ពិសេស។ លោកថាការចេញបញ្ជានេះគឺដោយសារតែការគំរាមគំហែងដូចច្នេះសហរដ្ឋអាម៉េរិកត្រូវតែប្រុងប្រយ័ត្ន។

គួរកត់សម្គាល់ថាប៉ុន្មានថ្ងៃមុននេះលោកដូណាល់ត្រាំបានដាក់គំហិតឲ្យរុស្ស៊ីយល់ព្រមបទឈប់បាញ់ជាមួយអ៊ុយក្រែនត្រឹមថ្ងៃទី ៨ ខែ សីហាបើពុំដូចច្នេះទេរុស្ស៊ីនឹងទទួលរងការដាក់ទណ្ឌកម្មបន្ថែមទៀតពីសហរដ្ឋអាម៉េរិក និងសហភាពអ៊ឺរ៉ុប៕

Khcct banner

អត្ថបទទាក់ទង