681 ezgif.com resize
Swift cc time

រដ្ឋមន្រ្តីក្រសួងការបរទេសនាំទូត១៥ប្រទេសទៅពិនិត្យមើលការអនុវត្តបទឈប់បាញ់នៅព្រំដែនកម្ពុជា-ថៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
មន្ត្រីទូតចុះទៅពិនិត្យមើលទីតាំង ដែលកងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-84 តែមិនទាន់ផ្ទុះ។

ឧត្តរមានជ័យ៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ​ នៅរសៀលថ្ងៃទី០១ ខែសីហានេះ បានដឹកនាំអគ្គរដ្ឋ/រាជទូត និង មន្រ្តីទូត១៥ប្រទេស ចុះពិនិត្យមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែន ខេត្តឧត្តរមានជ័យ។ទស្សនកិច្ចនេះដឹកនាំដោយផ្ទាល់ពីលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន​ រដ្ឋមន្រ្តី ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពីមន្ត្រីទូតប្រទេសមហាអំណាចមួយចំនួនផងដែរ​ 

ក្នុងដំណើរទស្សនកិច្ចនោះ មន្ត្រីប្រមុខការទូតនានា បានចុះត្រួតពិនិត្យនេះ គឺស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាទិសនៃសមរភូមិប្រយុទ្ធរយៈពេល៥ថ្ងៃ ដែលក្នុងនោះមានប្រាសាទតាមាន់ ប្រាសាទតាក្របី និង ថ្មដូនជាដើម។

បន្ថែមពីនេះ មន្ត្រីទូតអន្តរជាតិទាំងអស់ បានទៅពិនិត្យមើលទីតាំង ដែលកងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-84 តែមិនទាន់ផ្ទុះនៅឡើយ ហើយបន្ទាប់មកលោកដឹកនាំមន្រ្តីទូតចុះពិនិត្យមើលទីតាំង វត្តតាមាន់សែនជ័យ ដែល កងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកនៅវត្តនេះ បណ្តាលឱ្យលោកតាអាចារ្យម្នាក់ស្លាប់ និង មានជនស៊ីវិលមួយចំនួនរងរបួស ខូចខាតយ៉ាងដំណំ។ បន្ថេមទីនេះ គណៈប្រតិភូ ក៏បានចុះពិនិត្យសាលារៀន ដែលរងការវាយប្រហារដោយកងទ័ពថៃ។

Khcct banner

អត្ថបទទាក់ទង