681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន ម៉ាណែត ចាត់ទុក«ការបញ្ចុះពន្ធ»របស់អាម៉េរិក១៩%នឹងជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាល្អ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ លោកប្រធានាធិបតីអាម៉េរិក ដូណាល ត្រាំ នៅថ្ងៃទី ១ កក្កដានេះ បានសម្រេចកាត់បន្ថយអត្រាពន្ធគយកម្ពុជា ពី៣៦% មកនៅត្រឹម ១៩% ដែលអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា នេះទៅ។សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់ទុកការសម្រេចនេះ ជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និង សេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។

យោងតាមបណ្តាញសង្គម សម្តេច ហ៊ុន ម៉ាណែត បានអរគុណលោកត្រាំដែលបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិង ជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និង កងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍ និង ប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ លោកផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និង ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និង អាម៉េរិកបន្តទៅទៀត។

បើតាមសម្តេច ហ៊ុន ម៉ាណែត អំឡុងពេលសន្ទនាតាមទូរសព្ទជាមួយលោក Donald Trump កាលពីថ្ងៃទី ២៦ និង ២៨ កក្កដាកន្លងទៅនេះ សម្តេចបានប្រាប់លោកត្រាំពីសារៈសំខាន់នៃសន្តិភាព និង ការអភិវឌ្ឍន៍នៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង ៥០០ឆ្នាំមកហើយ។សម្តេចស្នើសុំលោកត្រាំ យោគយល់ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា អោយនៅត្រឹមអត្រាទាបណាមួយដែលជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិ និង លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ជាការឆ្លើយបត លោកត្រាំសន្យាថា អាម៉េរិកនឹងពិនិត្យសម្រេច ដោយលោកថានឹងធ្វើឲ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។ហើយថ្ងៃនេះ គឺលោកត្រាំ សម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩%។

Khcct banner

អត្ថបទទាក់ទង