អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំ និងជាប្រធានសន្តិភាពបានប្រកាសថាលោកនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលនឹងធ្វើឡើងនៅចាប់ពីថ្ងៃទី ២៦-២៨ ខែ តុលាខាងមុខនេះដែលមានប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ។ នេះបើយោងតាមការបញ្ជាក់ពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម។
ថ្លែងទៅកាន់សភា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានអះអាងថាកិច្ចព្រមព្រៀងពន្ធគយជាមួយទីក្រុងវ៉ាស៊ីនតោន ត្រូវបានរំពឹងថានឹងត្រូវបានប្រកាសនៅថ្ងៃសុក្រនេះ។លោកអាន់វ៉ា បានបញ្ជាក់ទៀតថាលោកមានឱកាសជជែកជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ត្រាំ ហើយលោកប្រាប់ខ្ញុំថាលោកនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែតុលាខាងមុខនេះ។
គួរកត់សម្គាល់ថាកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា ក្រៅពីសហរដ្ឋអាម៉េរិក ក៏នឹងមានការចូលរួមពីមន្ត្រីកំពូលមកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា ព្រមទាំងប្រមុខរដ្ឋនៃប្រជាជាតិអាស៊ានផងដែរ៕