681 ezgif.com resize
Swift cc time

ក្រសួងការពារជាតិកម្ពុជា ចេញលិខិតអញ្ជើញរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ GBC នៅភ្នំពេញ ថ្ងៃទី៤ ខែសីហា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ចេញលិខិតអញ្ជើញលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ដើម្បីដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែ សីហា ឆ្នាំ២០២៥។

យោងលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ីនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ តបតាមកម្មវត្ថុនិងយោងខាងលើ លោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងក្នុងនាមខជាប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លោកជម្រាបជូនលោករដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ថាព្រះរាជាណាចក្រកម្ពុជានឹងរៀបចំកិច្ចប្រជុំវិសាមញ្ញរបស់គណៈ កម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

អាស្រ័យហេតុនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា អញ្ជើញលោករដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ចូលរួមជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញនេះ និង ដឹកនាំប្រតិភូថៃ ចំនួន ២៥ (ម្ភៃប្រាំ) រូប ចូលរួមកិច្ចប្រជុំតាមកាលបរិច្ឆេទដូចបានកំណត់៕


Khcct banner

អត្ថបទទាក់ទង