ភ្នំពេញ៖ រដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិក លោក Howard Lutnick បាននិយាយថា សហរដ្ឋអាម៉េរិកបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជា និងថៃ នៅមុនកាលបរិច្ឆេទកំណត់ពន្ធគយថ្ងៃទី១ ខែសីហា របស់ប្រធានាធិបតី Donald Trump ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post ។
ប្រសាសន៍របស់ លោក Howard Lutnick ត្រូវបានលើកឡើងអំឡុងពេលសម្ភាសន៍ជាមួយសារព័ត៌មាន Fox News នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា «តើអ្នកដឹងទេថាយើងបានធ្វើអ្វីនៅថ្ងៃនេះ? នោះគឺយើងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជា និងថៃ»។ ក៏ប៉ុន្តែរដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិករូបនេះមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ៕