681 ezgif.com resize
Swift cc time

ក្រសួងការបរទេសអាម៉េរិក ជួបទូតកម្ពុជា-ថៃ ដើម្បីសាទរបទឈប់បាញ់

នយោបាយ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា (ខាងស្តាំ)

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី ៣១ កក្កដា ២០២៥ បានជួបជាមួយ លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា និងលោក Suriya Chindawongse ឯកអគ្គរាជទូតថៃ ក្នុងជំនួបដាច់ដោយឡែកគ្នា ដើម្បីចូលរួមអបអរសាទរដល់ប្រទេសកម្ពុជា និងថៃ ចំពោះការប្រកាសបទឈប់បាញ់គ្នាកាលពីថ្ងៃចន្ទ ។

យោងតាមគេហទំព័រនៃស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នាព្រឹកថ្ងៃទី ៣១ កក្កដា​ ២០២៥ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ ក្រសួងការបរទេសអាម៉េរិក ទទួលបន្ទុកកិច្ចការនយោបាយ បានជួបជាមួយនឹងទូតកម្ពុជាថៃ ដើម្បីបង្ហាញនូវសេចក្តីរីករាយ និងការអបអរដែលប្រទេសទាំងពីរបានអនុវត្តបទឈប់់បាញ់កាលពីថ្ងៃច័ន្ទ។ 

នៅក្នុងជំនួបដែលត្រូវបានធ្វើដាច់ដោយឡែកនេះ លោកស្រី បានគូសបញ្ជាក់ថា លោកប្រធានាធិបតី Trump និងលោករដ្ឋមន្ត្រីការបរទេស Rubio នៅតែប្តេជ្ញាចិត្តដើម្បីសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕

លោក Suriya Chindawongse ឯកអគ្គរាជទូតថៃ (ខាងស្តាំ)


Khcct banner

អត្ថបទទាក់ទង