681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន ម៉ាណែត៖ការបិទព័ត៌មាន គឺដើម្បីរក្សាសុវត្តិភាពកងទ័ព២០នាក់ដែលថៃចាប់ទៅ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៣១ កក្កដានេះ បានប្រាប់ពីមូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជា បិទការផ្សព្វផ្សាយពីការចាប់កងទ័ពកម្ពុជាដោយយោធាថៃ។សម្រាប់សម្តេចការបិទនេះ គឺមិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌ ឬមិនគិតពីអាយុជីវិតរបស់កងកម្លាំង ដូចមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់នោះទេ តែដើម្បីធានាអាយុជីវិតរបស់ពួកគាត់។

យោងតាមបណ្តាញសង្គមសម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ករណីចាប់ខ្លួនយុទ្ធជនកម្ពុជា ដែលមកដល់ពេលនេះ នៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់ គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។

បើតាមសម្តេច នៅក្នុងដំណាក់កាលដំបូង មិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សពផ្សាយព័ត៌មានឲ្យសារធារណៈជនបានដឹង និង ជម្រើសក្នុងការរក្សាព័ត៌មាន ដើម្បីធានាអាយុជីវិតរបស់ពួកគាត់នៅក្នុងដំណាក់កាលដំបូង និង ច្បាស់លាស់នោះ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីគ្រប់គ្រងព័ត៌មានអោយបានល្អ និង បើកការចរចាទាមទារពួកគេមកវិញឲ្យបានឆាប់រហ័សនោះទេ។ មិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌ ឬមិនគិតពីអាយុជីវិតរបស់កងកម្លាំង ដូចមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់នោះទេ។

សម្តេចថ្លែងថា "ខ្ញុំសូមបញ្ជាក់ថា ថ្នាក់ដឹកនាំកងទ័ពរបស់យើងបានទាក់ទងទៅភាគីថៃ ដើម្បីស្នើសុំឲ្យមានការដោះលែងកម្លាំងរបស់យើងភ្លាមៗតាំងពីពេលកើតហេតុ។រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជា បានទាក់ទងជាប្រចាំ ជាមួយសមភាភាគីថៃ ដើម្បីឲ្យមានការដោះយោធិនយើងត្រឡប់មកវិញឲ្យបានឆាប់ជាទីបំផុត។ បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមគាត់ជាអ្នកសម្របសម្រួល និង តាមដាននៃបទឈប់បាញ់ ដើម្បីស្នើសុំទៅអគ្គបញ្ជាការកងទ័ពថៃជួយជំរុញការដោះលែងឲ្យបានឆាប់ផងដែរ។

សម្តេចសង្ឃឹមថាកងទ័ពថៃ និង ធ្វើការបញ្ជូនយោធិនទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឲ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត៕

Khcct banner

អត្ថបទទាក់ទង