ថៃ៖ ផ្ទុះរោងចក្រផលិតកាំជ្រួចនៅប្រទេសថៃ នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានសម្លាប់មនុស្ស១០នាក់ និងរបួសធ្ងន់ ១នាក់ ខណៈសមត្ថកិច្ចកំពុងដំណើរការស្វែងរកមនុស្សបាត់ខ្លួនមួយចំនួនទៀត ហេតុការណ៍នេះបានផ្ទុះឡើងក្នុងខេត្តស៊ីផាន់បុរី។
ភ្លាមៗអាជ្ញាធរជំនាញថៃបានកំពុងស៊ើបអង្កេតតំបន់នោះ ដោយមានការសហការជាមួយមន្ត្រីសង្គ្រោះគ្រោះមហន្តរាយស្ម័គ្រចិត្ត និងមន្ត្រីសង្គ្រោះគ្រោះមហន្តរាយមកពីតំបន់ក្បែរនោះ ដើម្បីជួយសង្គ្រោះមនុស្សដែលកំពុងបាត់ខ្លួននៅកន្លែងកើតហេតុ។
តាមប្រភពដដែលមនុស្សជាច្រើននាក់បាននឹងកំពុងបន្តបាត់ខ្លួន និងឃើញសាកសពមនុស្សចំនួន ១០នាក់ស្លាប់ ហើយក្នុងនោះមានមនុស្សម្នាក់រងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះក៏បានធ្វើឲ្យខូចខាតផ្ទះចំនួន ២ខ្នង និងខូចខាតឡានមួយគ្រឿង៕