681 ezgif.com resize
Swift cc time

ជប៉ុនព្រមាននៃរលកយក្ស«ស៊ូណាមិ»ក្រោយផ្ទុះគ្រោះរញ្ជួយដីកម្រិង៨.៧វ៉ិចទ័រនៅឧបទ្វីប Kamchatka រុស្ស៊ីមិនធ្លាប់មាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ជប៉ុន៖ អាជ្ញាធរជប៉ុននៅព្រឹកថ្ងៃទី ៣០ ខែ កក្កដានេះបានចេញសារព្រមានបន្ទាន់ទៅកាន់ពលរដ្ឋខ្លួនឲ្យប្រុងប្រយ័ត្ន និងស្វែងរកកន្លែងមានសុវត្ថិភាពជាបន្ទាន់ក្រោយពីគ្រោះរញ្ជួយដីកម្រិត ៨.៧រ៉ិចទ័របានវាយប្រហារនៅតំបន់ចុងបូព៌ារបស់រុស្ស៊ីដោយរលកយក្សស៊ូណាមិអាចវាយប្រហារនាពេលខាងមុខនេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនរលកយក្សស៊ូណាមិបានវាយប្រហារតំបន់ឆ្នេរនៃកោះ Kuril របស់រុស្ស៊ី និងកោះ Hokkaido ភាគខាងជើងដ៏ធំរបស់ប្រទេសជប៉ុន បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៨.៧ រិចទ័រនៅព្រឹកថ្ងៃពុធនេះ។ ស៊ីរ៉ែនព្រមានរលកយក្សស៊ូណាមិបានលាន់លឺពាសពេញទីក្រុងនៅហាវ៉ៃ របស់សហរដ្ឋអាម៉េរិក និងតំបន់មួយចំនួនទៀតក្នុងប្រទេសជប៉ុន មនុស្សជាច្រើនបាននាំគ្នាផ្លាស់ទីទៅកាន់ទីទួលខ្ពស់។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានថា រលកយក្សស៊ូណាមិដំបូងមានកម្ពស់ប្រហែល ៣០ សង់ទីម៉ែត្រ បានទៅដល់តំបន់ Nemuro នៅលើឆ្នេរសមុទ្រភាគខាងកើតនៃកោះហុកកៃដូ។

មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក ក៏បានព្រមានដែលថារលកកម្ពស់ពី ១ ទៅ ៣ ម៉ែត្រ អាចនឹងកើតមាននៅតាមតំបន់ឆ្នេរមួយចំនួននៃរដ្ឋហាវ៉ៃ ឈីលី របស់សហរដ្ឋអាម៉េរិក ហើយប្រទេសជប៉ុនបណ្តាលខេត្តកោះមួយចំនួននឹងរងការវាយប្រហារដូចគ្នា។ រលកលើសពី ៣ ម៉ែត្រអាចកើតមាននៅតាមតំបន់ឆ្នេរមួយចំនួននៃប្រទេសរុស្ស៊ី និងអេក្វាឌ័រ៕


Khcct banner

អត្ថបទទាក់ទង