681 ezgif.com resize
Swift cc time

ជប៉ុន សាទរចំពោះបទឈប់បាញ់រវាងកម្ពុជា-ថៃ និងវាយតម្លែខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគី

នយោបាយ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
 លោក Takeshi Iwaya រដ្ឋមន្ត្រីការបរទេសជប៉ុន

ភ្នំពេញ៖ ជប៉ុន នាព្រឹកថ្ងៃទី ២៩ កក្កដា ២០២៥ សាទរកម្ពុជា និងថៃដែលបានសម្រេចឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌ។ ប្រទេសជប៉ុនបានវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ដោយរួមមានប្រទេសម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពិសេសលើកនេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ លោក Takeshi Iwaya រដ្ឋមន្ត្រីការបរទេសជប៉ុន បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងបន្តលើកទឹកចិត្តប្រទេសកម្ពុជា និងថៃ ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ធូរបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ។

រដ្ឋាភិបាលជប៉ុនចាត់ទុកថា ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ក្នុងន័យនេះ ប្រទេសជប៉ុនបាននិងកំពុងធ្វើការទំនាក់ទំនងជាមួយប្រទេសកម្ពុជា និងថៃ ដើម្បីបន្ធូរបន្ថយភាពតានតឹង៕


Khcct banner

អត្ថបទទាក់ទង