ម៉ាឡេស៊ី៖ កម្ពុជា និងថៃ បានឯកភាពគ្នា ៣ចំណុច ក្នុងកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ី នៅថ្ងៃទី ២៨ កក្កដា ២០២៥៖
ទី១៖ បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាយប់នេះរំលងអាធ្រាត្រ យប់ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025 យប់នេះ។ ដែលនេះជាជំហានដ៏សំខាន់ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនូវសន្តិភាព និងសន្តិសុខ។
ទី២៖ រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ ដែលមានភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5 នៅវេលាម៉ោង៧ព្រឹក នៅថ្ងៃទី29 ខែកក្កដា ឆ្នាំ2025។ បន្ទាប់មក រៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ
ទី៣៖ រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។