681 ezgif.com resize
Swift cc time

នាយករដ្ឋមន្រ្តីស្តីទីថៃ បង្ហាញឆន្ទៈអនុវត្តបទឈប់បាញ់ ក្នុងកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ី

នយោបាយ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

កូឡាឡាំពួ៖ នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai នៅថ្ងៃទី២៨ កក្កដា ២០២៥នេះ បានបង្ហាញឆន្ទៈក្នុងការអនុវត្តបទឈប់បាញ់ អំឡុងពេលថ្លែងក្នុងកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ី ដែលរៀបចំឡើងដោយរដ្ឋមន្រ្តីម៉ាឡេស៊ី ប្រធានប្តូរវេនអាស៊ាន និងចូលរួមដោយអាម៉េរិក និងចិន ធ្វើឡើងនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

យោងតាមសន្និសីទស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសពាក់ព័ន្ធនឹងបទឈប់បាញ់រវាងកម្ពុជាថៃ នាល្ងាចថ្ងៃទី ២៨ កក្កដា ២០២៥ បានឱ្យដឹងថា លោក Phumtham Wechayachai នាយករដ្ឋមន្រ្តីស្តីទីថៃ បានថ្លែងថាថៃយល់ព្រមក្នុងការឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ចាប់ពីម៉ោង១២យប់នេះតទៅ។

គួរបញ្ជាក់ថា ក្នុងការថ្លែងនេះ លោកក៏បានបង្ហាញជាសារអរគុណដល់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងអាម៉េរិក ដែលបានចូលរួមក្នុងការរៀបចំឡើង និងបានបន្តថាលទ្ធផលនៃការប្រជុំនេះឆ្លើយតបនឹងអ្វីដែលថៃចង់បានដូចគ្នាគឺសន្តិភាព ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនរបស់ខ្លួន៕

Khcct banner

អត្ថបទទាក់ទង