UPDATE៖ លោក Marco Rubio ប្រកាសថា អាម៉េរិកតាមដានជាប្រចាំជម្លោះព្រំដែនកម្ពុជា-ថៃ និងចង់ឱ្យជម្លោះនេះបញ្ចប់ឱ្យបានឆាប់។តាមសេចក្តីថ្លែងការណ៍ ថ្ងៃទី 27 ខែ កក្កដា 2025 លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក បានគូសបញ្ជាក់ថា កម្ពុជា និងថៃ គ្រោងនឹងចាប់ផ្តើមការចរចាកម្រិតខ្ពស់ នៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលជាក្តីសង្ឃឹមក្នុងសម្រេចបាននូវបទឈប់បាញ់ជាបន្ទាន់។
បើតាមលោក Marco Rubio មន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក កំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ី ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពនេះ។លោក ទាំងលោកប្រធានាធិបតី Trump និងខ្ញុំ នៅតែភ្ជាប់ទំនាក់ទំនង ជាមួយសមភាគីនៃប្រទេសទាំងពីរ និងកំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុត។ យើងចង់ឱ្យជម្លោះនេះបញ្ចប់ឱ្យបានឆាប់តាមតាមតែអាចធ្វើទៅបាន៕