ថៃ៖ នាយករដ្ឋមន្រ្តីស្តីទីថៃ ភូមិថាំ វីឆាយ៉ាឆៃ នៅព្រឹកថ្ងៃអាទិត្យទី ២៧ ខែ កក្កដា នេះបានចេញមុខបដិសេធទាំងស្រុងពីសំណើរបស់លោកប្រធានាធិបតីសហរដ្ឋអាម៉េរិកជំរុញឲ្យមានបទឈប់បាញ់បន្ទាន់ជាមួយកម្ពុជា និងស្វែងរកដំណោះស្រាយកាទូតបញ្ចប់ជម្លោះជាមួយគ្នា។ ការបដិសេធរបស់លោក ភូមិថាំ វីឆាយ៉ាឆៃ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកដូណាល់ត្រាំបានស្នើឲ្យមានបទឈប់បាញ់ជាមួយប្រទេសកម្ពុជា។
ថ្លែងប្រាប់សារព័ត៌មានថៃ THE NATION នាយករដ្ឋមន្រ្តីស្តីទី ភូមិថាំ វីឆាយ៉ាឆៃ បានបញ្ជាក់ថាលោកមិនចង់បានបទអន្តរាគមន៍ពីអ្នកទីឡើយ៣ លោកថាជម្លោះនេះគឺចង់ដោះស្រាយដោយទ្វេភាគី ដែលការលើកឡើងរបស់លោកនេះគឺផ្ទុយពីអ្វីដែលអង្កការសហប្រជាជាតិ និងសហរដ្ឋអាម៉េរិកជំរុញឲ្យមានបទឈប់បាញ់ជាមួយប្រទេសកម្ពុជាជាបន្ទាន់។