681 ezgif.com resize
Swift cc time

ថៃប្រើប្រាស់យុទ្ធសាស្ត្រព័ត៌មានមួលបង្កាច់ និងភូតកុហកពិភពលោក ដើម្បីបង្កើតលេសឈ្លានពានប្រដាប់អាវុធលើទឹកដីកម្ពុជា ហើយស្រែកថាខ្លួនឯងគឺជាជនរងគ្រោះ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ប្រព័ន្ធផ្សព្វផ្សាយថៃ​បានគុបគិតជាមួយរដ្ឋាភិបាលនិងកងទ័ពថៃក្នុងការបង្កើតព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយមួលបង្កាច់កម្ពុជាដើម្បីបង្កើតបានជាលេសសម្រាប់ខ្លួនចូលឈ្លានពានប្រដាប់អាវុធ រំលោភបូរណភាពទឹកដីកម្ពុជា។ ទាំងរដ្ឋាភិបាលនិងកងទ័ព និងប្រព័ន្ធផ្សព្វផ្សាយថៃបានប្រើប្រាស់យុទ្ធសាស្ត្រកខ្វក់ (Dirty Strategy) ក្នុងការបង្កហេតុតាមផែនការនៃការឈ្លានពានរបស់ពួកគេ។ នេះបើតាមប្រសាសន៍របស់លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការឈ្លានពានប្រដាប់អាវុធរបស់កងទ័ពថៃនេះ បានរៀបចំផែនការគិតទុកជាមុន។ ផែនការនៃសកម្មភាពឈ្លានពានប្រដាប់អាវុធថៃបានបង្ហាញយ៉ាងច្បាស់ ដោយការចាប់ផ្តើមបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជា និងបានមួលបង្កាច់ចោទប្រកាន់កម្ពុជាគ្រប់រឿងដោយគ្មានការអៀនខ្មាស។

លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កម្ពុជានិយាយពិត ថៃនិយាយកុហកពិភពលោក។ កម្ពុជាគ្មានប្រយោជន៍ទៅឈ្លានពានថៃទេ, ពិភពលោកបានដឹងច្បាស់៕

Khcct banner

អត្ថបទទាក់ទង