ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី ២៥ កក្កដា ២០២៥ បានបង្ហាញក្តីកង្វល់យ៉ាងខ្លាំងចំពោះភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ដែលមានសេចក្តីរាយការណ៍អំពីរបួស និងការបាត់បង់ជីវិត។ អូស្រ្តាលី ជំរុញឱ្យភាគីទាំងសងខាងបន្ថយភាពតានតឹង និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
យោងតាមគេហទំព័រស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានឱ្យដឹងថា លោកស្រី Penny Wong ជារដ្ឋមន្រ្តីក្រសួងការបរទេស នៅអូស្រ្តាលី បានបង្ហោះក្នុងគេហទំព័រផ្លូវការរបស់ខ្លួនស្តីពីការបារម្ភពីស្ថានភាពតានតឹងកម្ពុជាថៃ ហើយជំរុញឱ្យប្រទេសទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី៕