681 ezgif.com resize
Swift cc time

អង្គការសហប្រជាជាតិនឹងរៀបចំ«កិច្ចប្រជុំបន្ទាន់»មួយ​ដើម្បីពិភាក្សារកដំណោះស្រាយលើជម្លោះព្រំដែនរវាងកម្ពុជា និងថៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយ​ដើម្បីពិភាក្សារកដំណោះស្រាយលើជម្លោះនៅតាមព្រំដែនរវាងកម្ពុជា និងថៃ នៅថ្ងៃស្អែកវេលាម៉ោង ២ទៀបភ្លឺ ។ នេះបើតាមទំព័រហ្វេសប៊ុក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

សម្តេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ២៤ កក្កដា ២០២៥ បានស្នើសុំទៅកាន់អង្គការសហប្រជាជាតិដើម្បីពិភាក្សាពីម្លោះនៅតាមព្រំដែនរវាងកម្ពុជា និងថៃ។ ជាការឆ្លើយតប ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងរៀបចំកិច្ចប្រជុំបិទទ្វារបន្ទាន់ កំណត់ពេលនៅម៉ោង ៣ រសៀលនៅទីក្រុងញូវយ៉ក (ម៉ោង ២ ទៀបភ្លឺនៅកម្ពុជា ថ្ងៃទី២៦ ខែកក្កដា) ដើម្បីស្វែងរកដំណោះស្រាយមកលើបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ៕

Khcct banner

អត្ថបទទាក់ទង