681 ezgif.com resize
Swift cc time

ជប៉ុនសម្តែងពីកង្វល់ការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃនិងកំពុងធ្វើការជាមួយប្រទេសទាំងពីរដើម្បីបន្ថយភាពតានតឹង

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រទេសជប៉ុន បានប្រទេសពីក្តីកង្វល់យ៉ាងខ្លាំង ចំពោះការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃ ដែលបានផ្ទុះឡើងនៅថ្ងៃទី ២៤ ខែកក្កដា។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសជប៉ុន។

យោងតាមប្រភពដដែលចាប់តាំងពីការប៉ះទង្គិចបានផ្ទុះឡើងនៅពីថ្ងៃទី ២៨ ខែឧសភា ភាពតានតឹងរវាងប្រទេសទាំងពីរបានបន្ត រួមទាំងមានការរឹតបន្តឹងលើការចេញចូលនៃមនុស្ស និង ទំនិញនៅតាមព្រំដែន ហើយប្រទេសជប៉ុនបាន និងកំពុងធ្វើការទំនាក់ទំនងជាមួយប្រទេសទាំងពីរ ដើម្បីបន្ធូរបន្ថយភាពតានតឹង។

បើតាមជប៉ុន ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និង ថៃ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ សន្តិភាព និង ស្ថិរភាពក្នុងតំបន់។ ប្រទេសជប៉ុន សូមអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ អនុវត្តការអត់ធ្មត់ជាអតិបរមា ហើយសង្ឃឹមយ៉ាងមុតមាំថាភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានដោះស្រាយ ដោយសន្តិវិធីតាមរយៈការសន្ទនា។

Khcct banner

អត្ថបទទាក់ទង