681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន កំពុងបញ្ជាទ័ពវាយចោរថៃឈ្លានពាន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នៅថ្ងៃទី ២៤ កក្កដានេះ បានប្រកាសថា សម្តេចកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ការប្រកាសនេះ ធ្វើឡើងក្រោយ កាសែតថៃ បានចេញផ្សាយថា សម្តេចបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន។

ប្រតិកម្មតប សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា "ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ !"។សម្រាប់សម្តេច "ខ្ញុំអង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី២របស់ថៃ ថានឹងបិទច្រកចូលប្រាសាទតាមាន់ធំ។ មេបញ្ជាការយោធភូមិភាគ២របស់ថៃនេះ ហើយជាអ្នកបង្កសង្រ្គាមនេះ ឡើងតាមរយៈការបញ្ជាឲ្យបិទប្រាសាទតាមាន់ធំកាលពីម្សិលមិញ និង បើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានាព្រឹកមិញនេះ។"

បើតាមសម្តេច លោកម្នាក់នេះហើយដែលធ្លាប់បានព្រមានថា នឹងវាយកម្ពុជាដោយប្រើពេលត្រឹម៣ថ្ងៃ។ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម៣ថ្ងៃរបស់គាត់ដែរ។ការចុះផ្សាយដែលចរិតកុហក់នៃអ្នកនយោបាយថៃនិងសារព័ត៌មានថៃវាបានក្លាយទៅជាវប្បធម៌ធម្មតារបស់ពួកគេទៅហើយ សូមបន្តបោកប្រាស់តទៅទៀតចុះ។

Khcct banner

អត្ថបទទាក់ទង