681 ezgif.com resize
Swift cc time

កម្ពុជាទម្លាក់កម្រិតការទូតជាមួយថៃត្រឹមលេខាទី២និងបណ្តេញមន្ត្រីទូតថៃនៅភ្នំពេញសម្រួលចេញពីកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជាថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ដែលបម្រើការងារនៅស្ថានទូតកម្ពុជានៅទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ និងក៏តម្រូវឱ្យមន្ត្រីទូតថៃកែសម្រួលចេញពីកម្ពុជាដូចគ្នា។នេះបើយោងតាមប្រភពពីក្រសួងការបរទេសកម្ពុជា។

យោងតាមប្រភពពីក្រសួងការបរទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវវិធានការឆ្លើយតបការសម្រេចរបស់ថៃដែលសម្រេចចិត្តទម្លាក់កម្រិតការទូតជាមួយកម្ពុជាដោយកោះហៅឯកអគ្គរាជទូតថៃពីកម្ពុជានិងបណ្តេញឯកអគ្គរាជទូតកម្ពុជាចេញពីទីក្រុងបាងកក។

ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជាថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ដែលបម្រើការងារនៅស្ថានទូតកម្ពុជានៅទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ និងក៏តម្រូវឱ្យមន្ត្រីទូតថៃកែសម្រួលចេញពីកម្ពុជាដូចគ្នា។  

Khcct banner

អត្ថបទទាក់ទង