ថៃ៖ នាយកដ្ឋានឧតុនិយមថៃ (TMD) បានប្រកាសនៅថ្ងៃចន្ទនេះថា ព្យុះទីហ្វុងវីពផានឹងបោកបក់ចូលដល់ភាគខាងជើងប្រទេសវៀតណាមនៅព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដាស្អែកនេះ ដោយនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងដល់ផ្នែកខ្លះនៃប្រទេសថៃ ដោយក្នុងនោះក៏មានខេត្តថៃមួយចំនួនធំរងឥទ្ធិពលពីព្យុះភ្លៀង និងកម្លាំងខ្យល់ខ្លាំងក្លាវាយប្រហារ។
យោងតាមកាសែតថៃ THE NATION គិតត្រឹមព្រឹកថ្ងៃចន្ទនេះ មជ្ឈមណ្ឌលរបស់ព្យុះស្ថិតនៅលើទីក្រុង Zhanjiang ក្នុងខេត្ត Guangdong ប្រទេសចិន បានព្រមានថាព្យុះទីហ្វុងវីពផាកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងលិចតាមបណ្តោយឆ្នេរសមុទ្រចិនឆ្ពោះទៅឈូងសមុទ្រតុងកឹង ព្យុះនេះនឹងធ្វើដំណើរទៅកាន់ភាគខាងជើងប្រទេសវៀតណាមនៅព្រឹកថ្ងៃអង្គារ និងនាំមកជាមួយភ្លៀងធ្លាក់ខ្លាំង ខ្យល់បោកបក់ ព្យុះនេះនឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់ភាគខាងជើងភាគខាងជើង ភាគឦសាន និងភាគខាងលិចនៃតំបន់កណ្តាល។
ក្រសួងធនធានទឹក និងឧតុនិយមថៃក៏បាន បានព្រមានទៀតថា ថៃនឹងប្រឈមនឹងមានភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ដែលអាចនាំឲ្យមានជំនន់ទឹកភ្លៀង និងទឹកហូរខ្លាំងនៅតំបន់ងាយរងគ្រោះ។ នាយកដ្ឋានបានជំរុញឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ដែលមានហានិភ័យឱ្យត្រៀមខ្លួនសម្រាប់ការជម្លៀសដែលអាចកើតមាន និងតាមដានព័ត៌មានអាកាសធាតុផ្លូវការឱ្យបានដិតដល់៕