អ៊ុយក្រែន៖ ប្រមុខរដ្ឋអ៊ុយក្រែនលោក ហ្សេលែនស្គី បានស្នើសុំការចរចាជុំទី ៣ ជាមួយភាគីម្តងទៀតដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី លោកបានអំពាវនាវឱ្យមានការបង្កើនការចរចាសន្តិភាពជាមួយរុស្ស៊ីតាមដែលអាចធ្វើទៅបាន ហើយភាគីអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចចរចាជុំថ្មីនឹងត្រូវធ្វើឡើងនៅសប្តាហ៍ខាងមុខនេះ។ ការស្នើសុំរបស់លោកហ្សេលែនស្គីនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរុស្ស៊ីបានបើកការយវាយប្រហារយ៉ាងសន្ធាប់ជាប់ៗគ្នាដោយមីស៊ីលជាច្រើនរយគ្រាប់ផ្លោងចូលទីតាំងជាច្រើនក្នុងប្រទេសអ៊ុយក្រែន។
ថ្លែងប្រាប់ពលរដ្ឋអ៊ុយក្រែន និងពិភពលោកក្នុងវីដេអូលោក ហ្សេលែនស្គីបានរៀបរាប់ថាត្រូវតែប្រឹងប្រែងពន្លឿនការជួបជជែកគ្នា ដើម្បីឈានទៅមានបទឈប់បាញ់ទាំងស្រុងនិងស្វែងរកសន្តិភាពពេញលេញ។ ហ្សលែនស្គីបានប្រកាសថាលោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួបចរចាដោយផ្ទាល់ អង្គុយទល់មុខលោកពូទីន លោកបញ្ជាក់ទៀតថាជំនួបរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ វាគឺជារឿងចាំបាច់ខ្លាំងណាស់ ដើម្បីឈានទៅកសាងសន្តិភាពមួយដ៏ពិតប្រាកដ រវាងអ៊ុយក្រែននិងរុស្ស៊ី និងបញ្ឈប់ការសម្លាប់រង្គាល។
សម្រាប់មេដឹកនាំអ៊ុយក្រែនរូបនេះ លោក Rustem Umerov ដែលត្រូវបានតែងតាំងជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែនក្នុងការរុះរើរដ្ឋាភិបាលកាលពីសប្តាហ៍មុនបានស្នើឱ្យមានកិច្ចប្រជុំរវាងរុស្ស៊ី និងអ៊ុយក្រែនៅសប្តាហ៍ខាងមុខនេះដើម្បីស្វែងរកសន្តិភាព និងបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរបានឲ្យឆាប់តានដែលអាចធ្វើទៅបាន។
គួរកត់សំគាល់ដែរថារុស្ស៊ីនិងអ៊ុយក្រែនបានបើកកិច្ចចរចាពីរដងរវាងប្រទេសទាំងពីរនៅទីក្រុងអ៊ីស្តង់ប៊ូល កាលពីប៉ុន្មានខែមុនដែលមានប្រទេសតួកគីជាអ្នកសម្របសម្រួលនៃការចរចារតែការចរចារវាងប្រទេសពីរមានផ្លែផ្កាតិចតួចបំផុតជំនួសនៃបទឈប់បាញ់ និងបញ្ចប់ជម្លោះក្នុងឆ្នាំទី៣ ភាគីទាំងបានត្រឹមដោះដូរអ្នកទោស និងបញ្ចូនសាកសពទាហានដែលបានស្លាប់ក្នុងសង្រ្គាមតែប៉ុណ្ណោះ៕