681 ezgif.com resize
Swift cc time

មនុស្សរាប់សិបនាក់លោតចូលសមុទ្រក្រោយ«នាវាទេសចរណ៍»ផ្ទុកមនុស្សជាង៣០០នាក់ផ្ទុះឆេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ឥណ្ឌូនេស៊ី៖ នាវាដឹកអ្នកទេសចរណ៍ដែលមានឈ្មោះថា KM III Barcelona សរុបប្រមាណ ២៨០ នាក់នៅរសៀលថ្ងៃអាទិត្យទី ២០ ខែ កក្កដាបានផ្ទុះនឹងបង្កការឆាបឆេះនៅជិតកោះ Talise ខេត្ត Sulawesi ខាងជើងនៃប្រទេសឥណ្ឌូនេស៊ី។ ហេតុការណ៍ផ្ទុះនេះបានធ្វើឲ្យអ្នកដំណើរជាច្រើនរយនាក់ក្នុងនាវាទេសចរណ៍នាំគ្នាសម្រុកពាក់អាវសង្រ្គោះបន្ទាន់នឹងលោតចុះពីលើនាវាដែលកំពុងតែឆាបឆេះយ៉ាងខ្លាំងក្លា។


យោងតាមប្រព័ន្ធផ្សព្វផ្សាយ XINHUA គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះអ្នកស្លាប់បានកើនដល់៣នាក់ និងអ្នកដំណើរជាច្រើននាក់ទៀតកំពុងតែបាត់ខ្លួន នាវានេះត្រូវបានគេរាយការណ៍ថាបានដឹកមនុស្សចំនួន ២៨០នាក់ ហើយកំពុងធ្វើដំណើរពីកោះ Talaud ទៅកាន់ទីក្រុង Manado ធ្វើដំណើរបានបន្តិចក៏បានផ្ទុះឆាបឆេះជាខ្លាំង។

ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិរបស់ប្រទេសឥណ្ឌូនេស៊ី រួមជាមួយនឹងកងទ័ពជើងទឹក ឆ្មាំឆ្នេរសមុទ្រ និងអ្នកនេសាទក្នុងតំបន់ បានផ្តើមប្រតិបត្តិការជួយសង្រ្គោះភ្លាមៗ ដើម្បីជម្លៀសអ្នកនៅលើនាវា និងជួយសង្រ្គោះអ្នកដែលនៅលើសមុទ្រ។ ភ្លាមៗអាជ្ញាធរពាក់ព័ន្ធកំពុងតែបន្តប្រតិបត្តិការ ហើយចំនួនអ្នកស្លាប់ និងបាត់ខ្លួនអាចនិងបន្តទៀតឡើង។ 

Khcct banner

អត្ថបទទាក់ទង