681 ezgif.com resize
Swift cc time

អ្នកទេសចរស្លាប់កើន៣៧នាក់ក្នុងហេតុការណ៍ក្រឡាប់ទូកទេសចរវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

វៀតណាម៖ ក្រុមអ្នកជួយសង្គ្រោះរបស់វៀតណាម នៅព្រឹកថ្ងៃទី ២០កក្កដានេះ បានរកឃើញសាកសពអ្នកទេសចរចំនួន៣នាក់ទៀតដែលនាំឱ្យចំនួនអ្នកស្លាប់ក្នុងហេតុការក្រឡាប់លិចទូកទេសចរវៀតណាមកើនឡើងដល់៣៧នាក់ ខណៈ១១នាក់កំពុងជួយសង្គ្រោះបន្ត។ នេះបើតាមការចុះផ្សាយរបស់កាសែត VNExpress ។

យោងតាមប្រភពដដែល បានរាយការណ៍ថា ទូកទេសចរមួយគ្រឿង ឈ្មោះ Wonder Sea ដឹកទេសចរ៤៨នាក់ និង ក្រុមនាវឹក៥នាក់ បានក្រឡាប់នៅឆកសមុទ្រ Ha Long របស់វៀតណាម នៅថ្ងៃទី១៩ ខែកក្កដា អំឡុងបរ កម្សាន្ត។ក្នុងហេតុការណ៍នោះមានមនុស្សយ៉ាងតិច៣៧នាក់បានស្លាប់ និង៥នាក់កំពុងបាត់ខ្លួន និង ១១នាក់សង្គ្រោះបាន។

បើតាម VNExpress អ្នកដំណើរលើទូកនេះ ភាគច្រើនជាទេសចរវៀតណាម ដោយក្នុងនោះមានកុមារប្រហែល ២០នាក់ ពីក្រុងហាណូយ។បច្ចុប្បន្ន អាជ្ញាធរបានចល័តបុគ្គលិកជិត ៣០០ នាក់សម្រាប់ប្រតិបត្តិការជួយសង្គ្រោះ រួមទាំងឆ្មាំព្រំដែន កងទ័ពជើងទឹក ប៉ូលីស និងអាជ្ញាធរកំពង់ផែ និងនាវា ៣០  ប្រភេទផ្សេងៗគ្នា។ កងទ័ពជើងទឹកបានដាក់ពង្រាយកងកម្លាំងពិសេសជាង ២០ នាក់ ដើម្បីជួយក្នុងការស្វែងរក៕


Khcct banner

អត្ថបទទាក់ទង