681 ezgif.com resize
Swift cc time

អាម៉េរិក ប្រកាសពីជំហរគាំទ្រការដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិភាព

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ជំនួបរវាងលោកស្រី Bridgette Walker ជាមួយលោក អ៊ុច បូររិទ្ធ។រូបភាព ទូតអាម៉េរិក

ភ្នំពេញ៖ លោកស្រី Bridgette Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៧ កក្កដានេះ បានប្រកាសពីជំហររបស់អាម៉េរិកក្នុងការគាំទ្រការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិភាព។ការប្រកាសនេះ ធ្វើឡើងក្នុងពេលលោកស្រី មានការពិភាក្សាប្រកបដោយផ្លែផ្កាជាមួយលោក អ៊ុច បូររិទ្ធ អនុប្រធានទីមួយព្រឹទ្ធសភា។

យោងតាមប្រភពពីស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា លោកស្រី Bridgette Walker បានគូសបញ្ជាក់ថា អំពីការខិតខំជាបន្ត ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអាទិភាពនៃគោលនយោបាយការបរទេសកម្ពុជា សហរដ្ឋអាមេរិក។ លោកស្រីភារធារី បានសម្តែងការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះដំណោះស្រាយដោយសន្តិភាព ចំពោះជម្លោះព្រំដែនកម្ពុជា ថៃ។

គួរបញ្ជាក់ថា កម្ពុជា និងថៃ កំពុងមានភាពតានតឹងកាន់តែកើឡើងលើបញ្ហាព្រំដែន ក្រោយកងទ័ពថៃលបលួចបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី នាំឱ្យកងទ័ពកម្ពុជាម្នាក់ពលីជីវិត កាលពីថ្ងៃទី ២៨ មិថុនា ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា សម្រេចយកតំបន់ចំនួន៤ មានតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។

ប្រមុខការទូតចិនលោក វ៉ាង យី (Wang Yi) កាលពីថ្ងៃទី ១០ កក្កដា បានប្រកាសជាចំហបង្ហាញពីការស្ម័គ្រចិត្តដើរតួនាទីជាអ្នកសម្របសម្រួល ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃ ដើម្បីរក្សាសន្តិភាព និង ស្ថេរភាពក្នុងតំបន់ ក្នុងនាមជាមិត្តរបស់ចិន។

លោក វ៉ាង យី បានសន្យានៅចំពោះមុខប្រមុខការទូតកម្ពុជា និង ថៃ ថា ប្រទេសចិន នឹងរក្សាគោលជំហរអព្យាក្រឹត និង យុត្តិធម៌ លើបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ និង បង្ហាញក្ដីសង្ឃឹម លើកទឹកចិត្តឱ្យប្រទេសទាំងពីរ ចូលរួមដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈការសន្ទនា និង ការពិគ្រោះយោបល់ជាលក្ខណៈមិត្តភាព៕

Khcct banner

អត្ថបទទាក់ទង