681 ezgif.com resize
Swift cc time

សមាគមឧកញ៉ាកម្ពុជា ឧបត្ថម្ភថវិកាជាង២០ម៉ឺនដុល្លារនិងផ្តល់ជាគ្រឿងបរិភោគ សម្ភារៈមួយចំនួនដល់កងទ័ពនៅតាមព្រំដែនកម្ពុជា-ថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ខេត្តព្រះវិហារ៖ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ារួមមាន អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូបចូលរួមក្នុងដំណើរចុះសួរសុខទុក្ខ និងនាំយកថវិកាសរុបជាង២០ម៉ឺនដុល្លារ សម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូន កងទ័ពដែលកំពុងឈរជើងនៅជួរមុខការពារព្រំដែនកម្ពុជា-ថៃ។

សមាជិកសមាគមឧកញ៉ាកម្ពុជាចំនួន ៨៥រូបបានរួមគ្នាឧបត្ថម្ភជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគដើម្បីសម្តែងក្តីស្រឡាញ់រាប់អាន និងដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពទាំងអស់ដែលលះបង់សេចក្តីសុខ ផ្ទាល់ខ្លួនដើម្បីការពារទឹកដី និងការពារសេចក្តីសុខរបស់ ប្រជាពលរដ្ឋទូទាំងប្រទេសដែលមានដូចជា៖

១- អំណោយជាថវិកាមាន ៖

ជាប្រាក់ដុល្លារចំនួន ២០៥,៧៦៥ ដុល្លារអាម៉េរិក

ជាប្រាក់រៀលចំនួន ៩៤លាន ១សែនរៀល

២- អំណោយជាគ្រឿងឧបភោគបរិភោគរួមមាន ៖

- ទឹកបរិសុទ្ធឱរ៉ាល់ ១,៥០០ កេស (ឧបត្ថម្ភដោយ ក្រុមហ៊ុន យី តាក់ គ្រុប)

- មីក្រហម ១,០០០ កេស (ឧបត្ថម្ភដោយក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប)

- ត្រី ខ កំប៉ុង ៥០០ កេស (ឧបត្ថម្ភដោយក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប)

- ទឹកអង់ទីអុកស៊ីដង់ធម្មជាតិ ៣៥០កេស (ឧបត្ថម្ភដោយអ្នកឧកញ៉ា ឡេង ហ៊ួរ)

- ភេសជ្ជៈផៅវ័ររេម ៤,០០០ កេស (ឧបត្ថម្ភដោយ ក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីងអុីនធើ ណេសិនណល)

- ចេកអំបូងលឿង ៦០កេស (ឧបត្ថម្ភដោយក្រុមហ៊ុនចម្ការកៅស៊ូ បឹងកេត)

- ប្រេងម៉ាស៊ីន ៤ធុងធំស្មើនឹង ៨៣៦លីត្រ (ឧបត្ថម្ភដោយក្រុមហ៊ុន ប្រេងម៉ាស៊ីន អុីណូស)

- សាប៊ូកក់សក់ ខូស ម៉ូមិន ២៩៩ដប និងហ្វូមលាងមុខ ខស ឈេង ២៩០ទីប (ឧបត្ថម្ភដោយ អ្នកឧកញ៉ា ខុង លីស៊ីអាណា)

ក្នុងឱកាសនោះដែរ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានចាត់ អ្នកឧកញ៉ា ផែ ហុកឈួន ប្រធានគណៈកម្មការរដ្ឋបាល និងហិរញ្ញវត្ថុ ឡើងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ទាំងអស់ដែលបានបរិច្ចាគថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគដូចបានរៀបរាប់ខាងលើដើម្បីជួយដល់ កងទ័ពនាថ្ងៃនេះ ព្រមទាំងបានថ្លែងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជួរមុខ ទាំងអស់ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិ មាតុភូមិ និងប្រជាជន៕


Khcct banner

អត្ថបទទាក់ទង