681 ezgif.com resize
Swift cc time

ត្រាំថានឹងបញ្ជូនប្រព័ន្ធដែនអាកាស Patriot ទៅកាន់អ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ បានគូសបញ្ជាក់ថាលោកនឹងបញ្ជូនមីស៊ីលការពារដែនអាកាស Patriot ទៅកាន់អ៊ុយក្រែនបន្ថែមទៀត លោកថាប្រព័ន្ធដែនអាកាស Patriot មានភាពចាំបាច់ជាខ្លាំងប្រើប្រាស់ដើម្បីការពារប្រទេសអ៊ុយក្រែនពីការវាយប្រហារតាមដែនអាកាសរបស់រុស្ស៊ី។ការសម្រេចចិត្តបញ្ជូនប្រព័ន្ធដែនអាកាស Patriot ទៅកាន់អ៊ុយក្រែនដែលមានតម្លៃរាប់សិនលានដុល្លារនេះធ្វើឡើងក្រោយពីរុស្ស៊ីបានបន្តបាញ់មីស៊ីលជាច្រើនរយគ្រាប់ចូលទីតាំងជាច្រើនរបស់អ៊ុយក្រែន។

លោកដូណាល់ត្រាំបានប្រាប់ក្រុមព័ត៌មាននៅឯមូលដ្ឋានរួមទាហានអាម៉េរិក Joint Base Andrews ថាលោកនឹងបញ្ជូនប្រព័ន្ធដែនអាកាស Patriots បន្ថែមទៀតទៅកាន់អ៊ុយក្រែនដើម្បីទប់ទល់ពីការវាយប្រហាររបស់រុស្ស៊ី លោកថាជារឿយៗលោកពូទីនតែងតែបើកការវាយប្រហារយ៉ាងភ្ញាក់ផ្អើលលើអ៊ុយក្រែនជានិច្ច។ ក្រៅពីបញ្ជូនប្រព័ន្ធការពារដែនអាកាសទៅអ៊ុយក្រែនលោកគ្រោងនឹងជួបអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ដើម្បីពិភាក្សាអំពីបញ្ហាអ៊ុយក្រែន និងបញ្ហាផ្សេងៗទៀតនៅសប្តាហ៍នេះ៕


Khcct banner

អត្ថបទទាក់ទង