681 ezgif.com resize
Swift cc time

ថៃរកឃើញអ្នកឆ្លងមេរោគ«អេដស៍»ថ្មីចំនួន១៣.០០០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ ប្រទេសថៃបានរកឃើញករណីផ្ទុក និងអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន ១៣.០០០ នាក់នៅឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងដោយផ្ទុះឡើងដោយសារយុវជន និងតំបន់ទេសចរណ៍កម្សាន្តនៅក្នុងប្រទេសថៃដោយការឆ្លងភាគច្រើនផ្តើមចេញពីក្រុមយុវជនដែលភ្លើតភ្លើនមិនប្រើប្រាស់ការទប់ស្កាត់ក្នុងការមិនឲ្យឆ្លងរោគ។ 

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក Chaichana Dechdecho បានអះអាងថាករណីមេរោគអេដស៍ឆ្លងថ្មីកំពុងតែរីករាលដាលជាខ្លាំងក្នុងប្រទេសដោយភាគច្រើនផ្ទុះចេញពីក្មេងជំទង់និងមនុស្សវ័យជំទង់នាំគ្នាសប្បាយ និងមិនប្រើប្រាស់ការការពារ ហើយថែមទាំងចាត់ទុកជំងឺអេដស៍ជាជំងឺធម្មតាមិនបង្កហានិភ័យ។

យោងតាមការិយាល័យសន្តិសុខសុខភាពជាតិ ថៃបានកត់ត្រាករណីផ្ទុកមេរោគអេដស៍ជាង ៥៤៧.០០០ ករណីមកទល់ពេលបច្ចុប្បន្ន។ OANA បានរាយការណ៍ថា តំបន់ពេញនិយមឆ្លងច្រើនរួមមានទីក្រុងបាងកក ឈុនបុរី ខនកែន និងនគររាជសីម៉ា ដែលជាតំបន់ដែលមានប្រជាជនច្រើន និងចរាចរណ៍ទេសចរណ៍ច្រើន ។

ជាការឆ្លើយតប ក្រសួងសុខាភិបាលសាធារណៈគ្រោងនឹងចែកចាយស្រោមអនាម័យនៅតាមសាលារៀន និងបង្កើនការអប់រំផ្លូវភេទ ហើយនឹងសហការជាមួយអាជីវកម្មឯកជនដើម្បីទប់ស្កាត់ និងពង្រីកការធ្វើតេស្តរកមេរោគអេដស៍នៅទូទាំងប្រទេស។

គោលដៅរបស់ប្រទេសថៃគឺកាត់បន្ថយការឆ្លងថ្មីឱ្យនៅក្រោម ១,០០០ ករណី និងកាត់បន្ថយការស្លាប់ឱ្យនៅក្រោម ៤,០០០ ជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានព្រមានថា គោលដៅទាំងនេះអាចពិបាកក្នុងការសម្រេចបាន ដោយសារយុវជនជាច្រើនជឿថាមេរោគអេដស៍អាចព្យាបាលបាន៕

Khcct banner

អត្ថបទទាក់ទង