អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ត្រាំ បានប្រកាសពន្ធយក ៥០% លើការនាំចូលទង់ដែងគ្រប់បណ្តាលប្រទេសនៅទូទាំងពិភពលោកចូលសហរដ្ឋអាម៉េរិកចាប់ពីថ្ងៃទី ១ ខែសីហាតទៅ។ នេះបើយោងតាមការប្រកាសរបស់លោកដូណាល់ត្រាំនៅតាមប្រព័ន្ធផ្សព្វផ្សាយ Truth Social របស់លោក។
ថ្លែងតាមប្រព័ន្ធ Truth Social លោក ដូណាល់ត្រាំបានបញ្ជាក់លោកប្រកាសពន្ធ ៥០% លើការនាំចូលទង់ដែងគ្រប់ប្រភេទចូលអាម៉េរិក ដែលមានប្រសិទ្ធភាពនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ ដោយទង់ដែក (Copper) គឺជាធាតុចាំបាច់បំផុតសម្រាប់ការប្រើប្រាស់ផលិត យន្តហោះ នាវា គ្រាប់រំសេវ ថ្ម Lithium-ion របស់ប្រព័ន្ធរ៉ាដា ប្រព័ន្ធការពារមីស៊ីល និងប្រើប្រាស់ជាច្រើនទម្រង់ទៀតក្នុងវិស័យយោការពារជាតិអាម៉េរិក។ លោកអះអាងទៀតថាទង់ដែងគឺជាសម្ភារៈប្រើប្រាស់ច្រើនជាងគេទីពីររបស់ក្រសួងការពារជាតិអាម៉េរិក។
លោកដូណាល់ត្រាំបានរិះគន់រដ្ឋបាលដឹកនាំដោយលោកចូបៃឌិនល្ងង់ដែលបានបំផ្លាញឧស្សាហកម្មដ៏សំខាន់មួយនេះ កាលពីថ្ងៃអង្គារកន្លងទៅលោកត្រាំក៏បានពិនិត្យមើលការ ស្នើឡើងថ្លៃបន្ថែម ២០០% លើការនាំចូលឱសថ និង ៥០% បន្ថែមលើទង់ដែង។ សេចក្តីប្រកាសពន្ធថ្មីនេះបានធ្វើឱ្យតម្លៃទង់ដែងនៅទីក្រុងញូវយ៉កកើនឡើងជិត ១០% លើសពីកម្រិតខ្ពស់បំផុត៕