ចិន៖ ក្រុមហ៊ុនចិនមួយដែលមានឈ្មោះថា Photon Matrix បានសម្រេចជោគជ័យក្នុងការបង្កើតឧបករណ៍ឡាស៊ែរដែលដែលមានសមត្ថភាពអាចសម្លាប់មូសបានរហូតដល់ ៣០ ក្បាលក្នុងមួយវិនាទីដោយប្រើបច្ចេកវិទ្យា LiDAR ។ ក្រុមហ៊ុន Photon Matrix បានបញ្ជាក់ថាឡាស៊ែរសម្លាប់មូសនេះមានសមត្ថភាពបាញ់បានច្បាស់ល្អ និងសម្លាប់មូសបានលឿនជាទីបំផុត ដោយឧបករណ៍នេះចាប់សញ្ញាពិសេស ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ដល់មនុស្ស ឬសត្វចិញ្ចឹម ដែលធ្វើឱ្យវាមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ទាំងក្នុង និងក្រៅផ្ទះ។
ឧបករណ៍បាញ់ឡាស៊ែរសម្លាប់មូសនេះមានពីប្រភេទដោយប្រភេទធម្មតាចាប់បានប្រវែងបាញ់មូសជុំវិញ ៣ ម៉ែត្រ តម្លៃ ៤៦៨ ដុល្លារ និងប្រភេទ Pro បាញ់បានជុំវិញ ៦ ម៉ែត្រ តម្លៃ ៦៦៨ ដុល្លារ។ ប្រភេទទាំងពីរនេះមានលក្ខណៈតូចល្មម មិនជ្រាបទឹក និងអាចប្រើ power bank ក្នុងការដាក់ដំណើរការបាន។ឡាស៊ែរដែលសម្លាប់មូសបាន ៣០ក្បាលក្នុង ១ វិនាទី Photon Matrix និងត្រូវបានគេរំពឹងថានឹងចេញលក់ទៅកាន់ទីផ្សារនៅខែតុលា ឆ្នាំ ២០២៥ ខាងមុខនេះ៕